រោគសញ្ញានៃជំងឺមហារីក ក.ស្បូន ៣យ៉ាងដែលអ្នកព្រងើយកន្តើយ

ជំងឺមហារីក ក.ស្បូនបាន​កើតមាន​ឡើង​ប្រមាណជាង ១៣.០០០ ករណីក្នុងមួយឆ្នាំៗ ហើយ​ជំងឺនេះ​អាចបណ្តាលឲ្យ​ស្ត្រី​ស្លាប់​បាន។ សព្វថ្ងៃ​នេះ​ជំងឺ​មហារីក ក.ស្បូន​ជាជំងឺទី ២ បន្ទាប់​ពីជំងឺមហារីក​សុដន់។ ជំងឺមហារីក ក.ស្បូន​មិនបង្ហាញ​រោគសញ្ញា​នៅដំណាក់កាលចាប់ផ្តើម​ដំបូងឡើយ ប៉ុន្តែតាមការធ្វើតេស្ត​ឲ្យ​បាន​ទៀងទាត់ អ្នក​អាចរកឃើញ​ពីកោសិកា​ខុសប្រក្រតី​នៅ​ក្នុងក.ស្បូន មុននឹងកើត​ជាមហារីក។ លើសពីនេះ​ទៀត វេជ្ជបណ្ឌិត​ជាច្រើនបានកើន​រំលឹក​ពីរោគសញ្ញា និងអាការៈដំបូង​នៃជំងឺដែល​អាចគ្រោះថ្នាក់​ដល់​អាយុជីវិត ដែល​ស្ត្រីគ្រប់រូប​មិនគួរព្រងើយកន្តើយ។
 
រោគសញ្ញានៃជំងឺមហារីក ក.ស្បូន ៣យ៉ាងដែលអ្នកព្រងើយកន្តើយ
រោគសញ្ញានៃជំងឺមហារីក ក.ស្បូន
តាមដែល​បានលើកឡើង​ខាងលើ ដំណាក់កាល​ដំបូង​របស់​ជំងឺនេះមិន​បង្ហាញរោគសញ្ញា​ឡើយ។ តែទោះបីជា​យ៉ាងណា រោគសញ្ញាទី​១នៃជំងឺ​មហារីក ក.ស្បូន​រួមមាន៖
១. ឈឺជើង
ស្ត្រីជាច្រើន​ប្រឈមមុខ​នឹងអាការៈឈឺ និង​ហើមជើង នៅក្នុងដំណាក់កាល​ចាប់ផ្តើមដំបូងនៃ​ជំងឺមហារីក។ បន្ទាប់ពី​ដំណាក់កាលដំបូង​មួយនេះ កស្បូន​ចាប់ផ្តើម​ហើម និង​អាច​រារាំង​ដល់​លំហូរ​ឈាម ដែល​ជាលទ្ធផល​ធ្វើឲ្យ​ហើម និង​ឈឺជើង។
២. បញ្ហា​ទឹកនោម
សំណាងល្អ ជំងឺ​មហារីក ក.ស្បូនក៏អាច​រកឃើញបាន​តាមរយៈការធ្វើតេស្តទឹកនោម​ផងដែរ។ តែទោះបីជាយ៉ាងណា​ក៏ដោយ ប្រសិនបើ​វិធីនេះអាច​ធ្វើតេស្ត​បាន មានន័យ​ថា ដុំសាច់​បានដុះចេញ​មកក្នុង​ដំណាក់កាលទី ៤ នៅពេល​ដែលជាលិកាខុសប្រក្រតី​បានរាតត្បាត​ដល់ប្លោកនោម ហើយ​កំពុងបំផ្លាញ​សរីរាង្គ​មួយ​នេះ។
៣. ហូរឈាម​ក្រោយពេលរួមភេទ​រួច
ហូរ​ឈាមដុំៗ ឬហូរឈាម​ដែលកើតឡើង​ក្នុងចន្លោះពេល​មករដូវ គួរតែ​ទៅឲ្យវេជ្ជបណ្ឌិត​ផ្នែករោគស្ត្រី ដើម្បី​ឲ្យប្រាកដ​ថា បញ្ហាខុសប្រក្រតី​នឹងត្រូវ​បានធ្វើរោគ​វិនិច្ឆ័យ និង​ព្យាបាល។ ក្នុងដំណាក់កាល​ទី ១ កោសិកា​មហារីកស្ថិត​នៅលើ ក.ស្បូន ឬផ្នែកខាង​ក្នុង​នៃជាលិកា កស្បូន។
នៅពេល​កើតមាន​ដុំសាច់លើ កស្បូន ការ​មករដូវ​មិនទៀងទាត់, តែងតែធ្វើឲ្យ​ឈឺត្រគាក, ឆ្អឹង​ខ្នង និង​ជើង៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រោគសញ្ញានៃជំងឺមហារីក ក.ស្បូន ៣យ៉ាងដែលអ្នកព្រងើយកន្តើយ