​ប៉ូលិស​ប្រគល់​ម៉ូតូ​ទៅ​ម្ចាស់​ដើម​វិញ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​

កំពង់ចាម: នា​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ នគរបាល​ក្រុង​កំពង់ចាម បានប្រគល់​ម៉ូតូ ទៅអោយ​ម្ចាស់​ដើម​វិញ ដែល​ជនសង្ស័យ​ចំនួន​២​នាក់ បានធ្វើ​សកម្មភាព​កាច់​សោរ​ម៉ូតូ កាលពី​វេលា​ម៉ោង ៥ រសៀល ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ នៅមុខ​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ទី​១ សង្កាត់​វាលវង់​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

​សូមជម្រាបថា ក្រោយពី​ទទួល​ព័ត៌មាន​ថា មាន​ករណី​កាច់​សោរ​ម៉ូតូ កម្លាំង​នគរបាល​ក្រុង សហការ​ជាមួយ​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល និង​ការិយាល័យ​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ចាម បាន​ដេញតាម បង្ក្រាបបាន​នៅ​ភូមិ​ទី​១១ សង្កាត់​កំពង់ចាម ហើយ​ចាប់បាន​ជនសង្ស័យ ចំនួន​២​នាក់ ១.​ឈ្មោះ ស៊ឹម សុ​ភ័ស ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​អំពិល​តា​ពក ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។ ២.​ឈ្មោះ សុខ ពៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​សង្កាត់​ចាក់អង្រែ ក្រុងភ្នំពេញ ។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​ដកហូត ម៉ូតូ​ពី​ជនសង្ស័យ ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ដែលមាន​លេខ​តួ និង​លេខ​ម៉ាស៊ីន ៩២៨២៨៣១ គ្មាន​ស្លាក​លេខ ដែលមាន​ម្ចាស់​ឈ្មោះ លី សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។ ពេលនេះ​ជនសង្ស័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​៕V/S

​ប៉ូលិស​ប្រគល់​ម៉ូតូ​ទៅ​ម្ចាស់​ដើម​វិញ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​