ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ដេកស្លាប់​នៅក្នុង​ទឹកស្រះ​

ពោធិ៍សាត់: សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ទឹកស្រះ​ក្បែរសាល​បឋមសិក្សា​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ម៉ម សុខ​ជា ភេទ​ប្រុសអាយុ​៣១​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ រស់នៅ​ភូមិ​ពោធិ៍​តា​កួយ សង្កាត់លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

​តាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ បាន​បាត់​ពី​ផ្ទះ​ពេញមួយ​យប់ ហើយ​ក្រុមគ្រួសារ​នឹកស្មានថា​ជនរងគ្រោះ ម៉ម សុខ​ជា ទៅលេង​នៅឯវត្ត​ក៍​នាំ​កូន​ដេក​លង់លក់​ទៅ លុះ​ព្រឹក​ឡើង​ទើប​ទទួលបាន​ដំណឹង​ថា ឈ្មោះ​ម៉មសុខ​ជា ដេកស្លាប់​ក្នុង​ទឹកស្រះ​ក្បែរ​សាលាបឋមសិក្សា​ពោធិ៍សាត់ ក៏​ផ្អើលឆោឡោពី​ប្រជាពលរដ្ឋ​អ្នកជិតខាង​នាំ​ឃ្នីគ្នា​មក​មើល​។​

​ក្រោយពី​មាន​ករណីនេះ​ភ្លាម​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក ពិនិត្យ​លើ​ខ្លួន រួច​បានសន្និដ្ឋានថា រកឃើញថា​ជនរងគ្រោះ​ឈ្មោះ​ម៉ម សុខ​ជា ពិតជា​ស្លាប់​ដោយសារជនរងគ្រោះ​ផឹកស្រា​ច្រើនពេក​ស្រវឹង​ខ្យល់គរ​វិលមុខ​ធ្លាក់​ទឹកស្រះ​ទើបបណ្តាល​ស្លាប់​តែម្តង រួច​ប្រគល់ជូន​គ្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​​ពៃ​ណី​៕R​

ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ដេកស្លាប់​នៅក្នុង​ទឹកស្រះ​