បុរសដែល​ធ្លាក់ពីលើសណ្ឋាគារ​សុខាស្លាប់​ជាជនជាតិអាមេរិក

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​បុរសដែលធ្លាក់ពីលើ​សណ្ឋាគារសុខាស្លាប់នោះ​ ជាជនជាតិ​អាមេរិក ​តែមិនទាន់​ស្គាល់ឈ្មោះ ។

សេចក្តីរាយការណ៍​បានបន្តថា ​បុរសជនជាតិអាមេរិកខាង​លើបានចូលមកជួលបន្ទប់លេខ៧២៨ ​ស្នាក់នៅសណ្ឋាគារសុខាកាលពីថ្ងៃទី០៣​ តុលា ២០១៥​ ហើយមុនពេល​កើត​ហេតុ ​គេឃើញជនរងគ្រោះបាន​ដើរលំហែកាយលេងនៅជាន់ទី២០ ​ក៍ស្រាប់តែនៅវេលាកើតហេតុ​គេឃើញបុរសនោះ​ធ្លាក់​ស្លាប់នៅជ្រុងខាងជើង​នៃសណ្ឋាគារ​សុខា​តែម្តង ​ដោយមិនទាន់​ដឹងពីមូលហេតុ ។

ប្រភពបន្តថា​នៅម៉ោងជាង១២ថ្ងៃត្រង់​ថ្ងៃចន្ទដដែលនេះ ​សមត្ថកិច្ចកំពុងរង់ចំាមន្រ្តី​ស្ថានទូតអាមេរិកប្រចំា​កម្ពុជាដើម្បីចូលពិនិត្យទំាងអស់គ្នា ។