សាខាសមាគមនារី ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និង នាំយកអំណោយ ជូនដល់ចាស់ ជរាគ្មានទីពឹង នៅស្រុកបាកាន

ពោធិ៍សាត់៖ ដើម្បីអបអរសាទរ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរដ៏ធំ សាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ព្យន៍ ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស, លោកស្រី ឯម ប៉ុណ្ណា សមាជិកាប្រតិបត្តិ, លោកស្រី ឡុង ម៉ារី ខូយ សុខា អនុប្រធានកិត្តយស និងលោកស្រី ឈឹម ស៊ីណា ប្រធានសមាគម បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់ជនចាស់ជរា ទីទ័លក្រ គ្មានទីពឹងចំនួន ២០នាក់ ដែលបានជ្រើសរើស តាមបណ្តាឃុំ ក្នុងស្រុកបាកាន នាព្រឹកថ្ងៃទី០៥ ខែ តុលា ឆ្នាំ ២០១៥ នៅសាលាស្រុកបាកាន ។

អំណោយដែលចែកជូននាពេលនេះ រួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេសតូច, ត្រីខ១០កំប៉ុង, ទឹកត្រី៦ដប, ទឹកដោះគោ ២កំប៉ុង, សាប៊ូ ២កញ្ចប់, ស្ករស១គីឡូក្រាម និងថវិកា៥ម៉ឺនរៀល ។

នៅព្រឹកថ្ងៃដដែលនោះប្រតិភូ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកបាកាន ដែលមានទីតាំងស្ថិតក្នុងឃុំបឹងខ្នារចំនួន ៥៥នាក់ ក្នុងម្នាក់ ទទួលបានក្រមា១ ទឹកដោះគោ ២កំប៉ុង ស្ករស ១គីឡក្រាម មី ៦កញ្ចប់ និងថវិកា ២ម៉ឺនរៀល ។

ក្នុងនោះ អ្នកឆ្លងទន្លេ និងត្រៀមឆ្លង ចំនួន ៨នាក់ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានជួយឧបត្ថម្ភថវិកា ផ្ទាល់ខ្លួនបន្ថែម ក្នុងម្នាក់ ចំនួន ១០០ដុល្លារ និងសារ៉ុង៤។ ដោយឡែក បុគ្គលិកពេទ្យចំនួន៥១នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១៕