Terry ចេញ​មក​ការពារ Mourinho ថា​​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ Chelsea

Terry ចេញ​មក​ការពារ Mourinho ថា​​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ Chelsea

ប្រធាន​ក្រុម Chelsea កីឡាករ John Terry អះអាង​ថា​អ្នកចាត់ការ​ Jose Mourinho នៅ​តែ​ជា​តួអង្គ​សំខាន់​ដែល​អាច​ស្ដារ​ស្ថានភាព​ក្រុម​ដែល​កំពុង​ដុនដាប​តាំងពី​បើក​រដូវកាល​ ឲ្យ​បាន​ប្រសើរ​ឡើងវិញ។

 

Terry ចេញ​មក​ការពារ Mourinho ថា​​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ Chelsea

 

Terry ដែល​រួម​ចំណែក​ក្នុង​​ជម្រើស១១នាក់ដំបូងរបស់ Chelsea ដែល​ចាញ់ Southampton ៣-១ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នោះ បាន​​ឲ្យដឹងថា៖ “ប្រសិន​បើ​សួរ​ថា​តើ​​អ្នក​ណា​អាច​ស្រោចស្រង់​យើង​បាន ម្នាក់​នោះ​គឺ Jose Mourinho។ យើង​មាន​អ្នក​ចាត់ការ​ដ៏​ល្អ​បំផុត​ ដែល​នៅ​ពី​ក្រោយ​យើង ហើយ​យើង​នឹង​បន្ត​នៅ​ជាមួយ​គ្នា”។

 

ខ្សែ​ការពារ​វ័យ​៣៤ឆ្នាំ​បាន​បន្ត​ទៀត​ថា៖ “យើង​ត្រូវ​តែ​ឈ្នះ​ Aston Villa ដែល​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​កីឡាករ​ស្រស់ស្រាយ​ក្នុង​ចិត្ត​​ជា​ថ្មី។ នៅ​ពេល​ដែល​យើង​ឈ្នះ​ យើង​នឹង​កសាង​ទំនុក​ចិត្ត​ឡើង​វិញ”។

 

ដោយឡែក លោក Mourinho ​ក៏​ធ្លាប់​​ចេញ​មក​បញ្ជាក់ថា​លោក​នឹង​មិន​លាលែង​ពី​តំណែង​ដោយ​ខ្លួន​ឯង​នោះ​ទេ បើ​ទោះ​ជា​ដឹកនាំ​ក្រុម​ចាញ់​ដល់​ទៅ​៤ប្រកួត​ក្នុង​៨ប្រកួត​នៅ​ក្នុង​លីក​ ហើយ​ខ្ទាត​ដល់​លេខ១៦​ក្នុង​តារាង​ក៏ដោយ។ “បើ​សិន​ជា​ម្ចាស់​ក្លឹប​ចង់​បណ្តេញ​ខ្ញុំ​ពី​តំណែង ​ខ្ញុំ​នឹង​ចេញ​ តែ​​ខ្ញុំ​នឹង​មិន​ដើរ​ចេញ​ពី​ទំនួល​ខុស​ត្រូវ​ ឬ​ពី​ក្រុម​ខ្ញុំ​ដោយ​ខ្លួន​ឯង​នោះ​ទេ”។ Mourinho បញ្ជាក់ដូច្នេះ។

 

Terry ចេញ​មក​ការពារ Mourinho ថា​​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ Chelsea

 

អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ ធ្លាប់​ដឹកនាំ​តោខៀវ Chelsea ឈ្នះ​ជើងឯក Premier League កាល​ពី​រដូវកាល ២០០៤-២០០៥ និង២០០៥-២០០៦ ហើយ​បន្ត​ឈ្នះ​​ជាលើក​ទី៣​កាល​ពីរដូវកាល​មុន២០១៤-២០១៥​ ក្នុង​ការ​ចូល​មក​ដឹកនាំ Chelsea ជាលើក​ទី២៕

 

ចុច​អាន៖ Terry ​ថា​ទោះ​ Arsenal ឈ្នះ​ ក៏​នៅ​តែ​​​​គ្មាន​​សមត្ថភាព​​​ប្រជែង​យក​ពាន​ EPL ​ពី​ Chelsea

 

​ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ BBC