​​ប​ញ្ជូន​ជន​សង្ស័យ​​​​កាច់​សោ.ក​ម៉ូតូ​​​​ម្នាក់​​ទៅ​សាលា​ដំបូង​ខេត្ត

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលខេត្ត​ ​កាលពី​រសៀល​ថ្ងៃ​ទី​៤ ​តុលា​ ២០១៥​ ​ប​ញ្ចូ​ន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​​ខេត្ត​ បន្ទាប់​ពី​ឃាត់ខ្លួន​ក្រោយ​​​ពី​ធ្វើ​សកម្មភាព​កាច់​សោ​.ក​ម៉ូតូ​ប្រជាពលរដ្ឋ​​ទៅ​បោះ​បាយបិណ្ឌ​នៅ​វត្ត​មួយបាន​ស​ម្រ​ច​​កាល​ពី​វេលាម៉ោង​៣ទៀប​ភ្លឺ​ថ្ងៃទី​៣ តុលា នៅ​ក្រុង​ស្ទឹង​ត្រែង​ ។

​លោក​វរសេនីយ៍ឯក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​​ឲ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ​និង​ឯកភាព​ពី​លោក​ឧត្តម​សេនី​យ៍ត្រី ម៉ៅ តារា ស្នងការ​នគរបាល​ខេត្ត​ កម្លាំ​ង​បាន​​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៧A ​ដើម្បី​ការពារ​សន្តិសុខ ក្នុង​នោះ ​ត្រូវ​កម្លាំង​ឃាត់ខ្លួន​ជន​សង្ស័យ​​បាន​ម្នាក់​នៅ​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៨ ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​។

​លោក​វរសេនីយ៍ឯក​​បាន​បន្ត​ថា ​ក្រោយ​ការ​ឃាត់​នគរ​បាល​​បាន​ឆែកឆេរ​រ​ក​ឃើញ​សោ​អក្សរ​តេ​១​ដើម ដែល​​ជា​ឧបករណ៍​ប្រើប្រាស់​ក្នុង​ការ​កាច់​សោ​.ក​ម៉ូតូ ​។ ​លោក​បន្ត​ថា​ជនសង្ស័យ​ខាងលើ​​ឈ្មោះ ម៉េ​ង សា​រ៉ាត់ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ដែល​ជា​មុខសញ្ញា​​យ៉ាង​សកម្ម​ក្នុង​ករណី​កាច់​សោ​.ក​ម៉ូតូ​នៅ​ស្ទឹង​ត្រែង​ ៕​