ប៉ូលិស​ស្រុក​កៀនស្វាយ បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់​មនុស្ស ៩ នាក់

ខេត្តកណ្តាល: ប៉ូលិស​ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​បង្ក្រាប​ករណី​រក្សា​ទុក​នូវ​សារធាតុ​ញៀន ដើម្បី​ចែកចាយ  និង​ប្រើប្រាស់ កាលពី​ថ្ងៃអាទិត្យ ទី​៤ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១១ និង ៥០ នាទី​ព្រឹក នៅផ្ទះ​ទុកចោល ក្នុងភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ក្នុង​ប្រតិបត្តិការ​នោះ ប៉ូលិស បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៩​នាក់ រួមមាន​៖ ១-​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិត (​ឃាត់ខ្លួន​)​។ ២-​ឈ្មោះ ហ៊រ រតនា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ក្នុងភូមិ​ព្រែក​ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិត​ (​ឃាត់ខ្លួន​)​។ ៣-​ឈ្មោះ រឿន សារិទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ក្នុងភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិត (​ឃាត់ខ្លួន​) ។ ៤-​ឈ្មោះ​ណេ​ត ណន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀ​ស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិត​(​ឃាត់ខ្លួន​)​។ ៥-​ឈ្មោះ ឡោ វិ​ស៊ី​ឡា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​យោធា DN (​ឃាត់ខ្លួន​)​។ ៦-​ឈ្មោះ រស់ សារឿន ហៅ មុំ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិត (​ឃាត់ខ្លួន​)​។ ៧-​ឈ្មោះ មៀឃ សុស​ហ៊ីម ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កសិករ (​ឃាត់ខ្លួន​) ។ ៨-​ឈ្មោះ​សៅ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ (​ឃាត់ខ្លួន​) ។ ៩-​ឈ្មោះ គៀត សា​វ៉េ​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន​)​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា វត្ថុតាង ដែល​ចាប់យក រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ០១​កញ្ចប់​តូច​។ ទូរស័ព្ទ​ចល័ត​ចំនួន ០៨​គ្រឿង (​សាំ​សុង ០២​គ្រឿង ណូគា​ចុច​ពិល ០៤​គ្រឿង hiya០១​គ្រឿង ម៉ាក​metfone ០១ គ្រឿង កាបូប​តូច​ដាក់​ប្រាក់​ចំនួន ០២ ដែកកេះ​ចំនួន ០៣ ជំ​ពាម​កៅស៊ូ​០១ កន្ត្រៃ ០១ ដាវ​ច្នៃ​មាន​ស្រោម ០១​ដើម ដប​សំរាប់​ប្រើប្រាស់​គ្រឿងញៀន ចំនួន ០២ (​ជ​រ័​០១ មាន​ទុយោ ០២ ​និង​កញ្ចប់​ប្រើប្រាស់​រួច​ចំនួន​កញ្ចប់ កំប៉ុង​ត្រចៀកកាំ ច្នៃ មាន​ទុយោ ០១​ដើម​ចំនួន ០១)​។ កង់ ០២​គ្រឿង និង​ម៉ូត ០៤​គ្រឿង​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់​៕​