ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ទូទាំង​ប្រទេស​ស្នើ​ឲ្យ​មាន​លំនៅឋាន​សមរម្យ

ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​លើក​ទី​៣០ នៅ​ថ្ងៃ​ទី​៥ តុលា ២០១៥ មាន​ពលរដ្ឋ​ប្រមាណ​១៥០០នាក់​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស មក​ប្រមូល​ផ្ដុំ​នៅ​អតីត​ដី​ក្រហម រាជធានី​ភ្នំពេញ។

ខ្លឹមសារ​ញត្តិ​ដែល​គ្រោង​យក​ញត្តិ​ទៅ​កាន់​រដ្ឋសភា ក្រសួង​មហាផ្ទៃ ក្រសួង​ដែនដី និង​សាលាក្រុង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​ពួកគេ​មាន​លំនៅឋាន​សមរម្យ។ ប៉ុន្តែ​ពួកគេ​បាន​ត្រឹម​យក​ញត្តិ​នោះ​ទៅ​មុខ​រដ្ឋសភា​ប៉ុណ្ណោះ ដោយ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ហែ​ទៅ​កាន់​ស្ថាប័ន​៣​ផ្សេង​ទៀត​ឡើយ ហើយ​តំណាង​ស្ថាប័ន​ទាំងនោះ មក​យក​នៅ​មុខ​រដ្ឋសភា​ដូចគ្នា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។