ឱសថក្លែងក្លាយ ជិត ២តោនត្រូវបានដុតកម្ទេច ក្រោយបង្ក្រាប​

  ភ្នំពេញ៖  នៅ​ព្រឹក​ថ្ងៃ​ទី ០៥ ខែ តុ​លា ឆ្នាំ ២០១៥ លោក​អង្គ​វង្ស​វឌ្ឍ​នាតំ​ណាង​សម្តេច ស ខេង បាន​ដុត​កម្ទេច​ចោល​ឱ​សថ​ខូច​គុ​ណ​ភាព​ចំ​នួន  ៥២​កា​រ៉ុង ចំ​ណុះ​ជិត ២​តោន ។ ឱសថ​ក្លែង​ក្លាយ​ដែល​យក​មក​ដុត​កម្ទេច​ចោល​នា​ព្រឹក​នេះ គឺ​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​ដក​ហូត​នៅ​តាម​ឱស​ថស្ថាន​នានា។​ ឱស​ថ​ក្លែង​ក្លាយ​បាន​និង​កំ​ពុង​ច​រា​ចរក្នុង​ប្រ​ទេស​កម្ពុ​ជា​យ៉ាង​ច្រើន នាំ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ខ្មែ​រមាន​ការ​ខ្លាច​រអា ខ្លាំងហើយ​វា​ក៏​បង្ក​នូវ​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​សម្រាប់​សុខ​ភាព​របស់ប្រជាពលរដ្ឋខ្មែរ ខណៈដែលចំណាត់ការ របស់ក្រសួងសុខាភិបាល និង​អ្នក​ពាក់ព័ន្ធហាក់នៅមានកម្រិតនៅឡើយ៕ ដោយ៖ សុធី