កម្ពុ​ជា​ប្តេ​ជ្ញា​ទប់​ស្កាត់​ការ​រត់​ពន្ធ​ឈើ​ប្រ​ណីត​និង​សត្វ​ព្រៃ​ជា​មួយ​បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​អា​ស៊ាន​

ភ្នំពេញ៖ អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជា​តិ​បាន​ឱ្យ​ដឹង​ថា បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​អា​ស៊ាន​ ដែល​ក្នុង​នោះ​មាន​ប្រ​ទេស​កម្ពុ​ជា​ផង​ដែរ​ បាន​ប្តេ​ជ្ញា​ចិត្ត​រួម​គ្នា​ថានឹង​បង្កើត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ណ៍​ថ្មី​មួយ​ទៀត ខិត​ខំ​រួម​ប្រ​យុទ្ធ​ប្រ​ឆាំង​ទប់​ស្កាត់​អំ​ពើ​ រត់​ពន្ធ​ឈើ​ប្រ​ណី​ត និង​អំ​ពើ​រត់​ពន្ធ​សត្វ​ព្រៃ​ឆ្លង​ដែន បន្ថែម​ទៅ​លើ​សក​ម្ម​ភាព​ការ​រួម​គ្នា ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ជួញ​ដូ​រម​នុ​ស្ស ពិ​សេ​ស​អំ​ពើ​ជួញ​ដូរ​ស្ត្រី និង​កុ​មារ ។ នេះបើតាមលោកឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បាន​ឱ្យ​ដឹង​នៅ​ក្រោយ​កិច្ច​ប្រ​ជុំ​ថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន AMMTC លើកទី១០ ដែលបានប្រារព្វនៅធ្វើប្រទេសម៉ាឡេស៊ី រយៈ​ពេល​៥​ថ្ងៃ​ ចាប់​ពីថ្ងៃទី២៨ ខែកញ្ញាដល់ថ្ងៃទី២ ខែតុលានេះ៕ ដោយ៖សុធី

  • កម្ពុ​ជា​ប្តេ​ជ្ញា​ទប់​ស្កាត់​ការ​រត់​ពន្ធ​ឈើ​ប្រ​ណីត​និង​សត្វ​ព្រៃ​ជា​មួយ​បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​អា​ស៊ាន​已关闭评论
  • 142 views
  • Hide Sidebar
    A+