គណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល ប្រជុំបូកសរុបការងារ ប្រចាំខែកញ្ញា និងលើកទិសដៅ បន្តខែក្រោយ

កណ្តាល ៖ នាសប្តាហ៍កន្លងទៅនេះ នៅមន្ទីរបក្សគណបក្សប្រជាជនកម្ពុជា ស្រុកអង្គស្នួល ខេត្តកណ្តាល បានបើកអង្គប្រជុំ ប្រចាំខែកញ្ញា ដើម្បីបូកសារុបការ អនុវត្តន៍ការងារទូទៅ ក្នុងមូលដ្ឋាន និងលើកទិស ដៅសំរាប់ខែបន្ទាប់ ស្ថិតទៅក្រោមអធិបតីភាព លោកបណ្ឌិត រស់ វណ្ណា ប្រធាន គណៈពង្រឹងមូលដ្ឋាន និងជាអនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះ ស្រុកអង្គស្នួល លោកយុន ហេង អនុប្រធានទី១ លោកស្រី ហូ ណូន តំណាងរាស្រ្តរួមទាំង គណៈពង្រឹងថ្នាក់ កណ្តាល អាជ្ញាធរ ស្រុក-ក្រុមប្រឹក្សាស្រុក-ក្រុមប្រឹក្សាឃុំ-សមត្ថកិច្ចនៃ មន្ទីរជំនាញនានាជុំវិញ ស្រុកមានគ្នាសរុបចំនួន១០៧ នាក់ ។

ក្រោយពីស្តាប់ការលើកឡើង របស់គណៈចាត់តាំង កម្មវិធីលោកបណ្ឌិត រស់ វណ្ណា បានស្នើឲ្យ សមាជិកនៃអង្គប្រជុំ មានមតិពាក់ព័ន្ធ និងរបាយការណ៏ ប្រចាំខែរបស់ស្រុក និងបានឲ្យឃុំមួយចំនួន មានមតិដូចជា៖ឃុំបែកចាន ពើក ឆក់ឈើនាង ទួលព្រេជ ដំណាក់អំពិល និងលំហាចលើកពីការងារប្រចាំថ្ងៃ របស់ខ្លួន និងលើកពីបញ្ហាផ្សេងៗទៀត ដែលឃុំបានជួបប្រទះការលំបាក ។

គ្រប់ឃុំបានចូលរួមមតិ យ៉ាងផុលផុស ពាក់ព័ន្ធ និងការងារបង្កបង្កើន  ការងារបច្ចុប្បនភាព ការងារគ្រប់គ្រងកម្មករ-ការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ និងដំណោះស្រាយលើការលក់ទិញដី សកម្មភាពបក្សប្រឆាំង  បញ្ហាគោលនយោបាយ៩ ចំណុចនៃ ភូមិ-ឃុំមានសុវត្ថិភាព ។ល។ ជាបន្តលោកស្រី ហូ ណូន លោក យុន  ហេង លោកអភិបាលស្រុក បានមានមតិពាក់ព័ន្ធនិងការលើកឡើង របស់លោកមេឃុំ ដើម្បីជាគន្លិះ សំរាប់អនុវត្តន៍ការងារបន្ត ។

លោកបណ្ឌិត រស់ វណ្ណា បានមានមតិ និងបំភ្លឺបន្ថែមដោយលើកពី យុទ្ធសាស្រ្ត និងស្ថានភាពប្រែប្រួលរបស់បក្សប្រឆាំង និង សភាពការណ៍ នយោបាយបច្ចុប្បន្ន របស់ប្រទេសដោយបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋា ភិបាលបាន និងកំពុងតំឡើងប្រាក់ខែ ជាជំហានៗ ដល់គ្រប់មន្រ្តីរាជការនិងកំពុងពិភាក្សាជាមួយ សហជីព-សមាគមរោងចក្រ ពីបញ្ហាប្រាក់ខែកម្មករ ដើម្បីបានកើនឡើង មួយកំរិតទៀត ទោះតិច ឬច្រើនវាអាស្រ័យទៅលើផលិតភាពការងារ។  ចំពោះបក្សប្រឆាំង កំពុងបាក់ស្រុតលើបញ្ហាព្រំដែន-បញ្ហាផែនទី-អន្តោ ប្រវេសន៍ក្នុងឆាក នយោបាយជាតិនិង អន្តរជាតិហើយសព្វថ្ងៃដោយរកអ្វី និយាយមិនបានគឺ កំពុងយករឿងអតីតកាល មកបំពុលប្រជាជនដូចជា ដឹកនាំផ្តាច់ការ-ពុករលួយជាដើម។

លោកបណ្ឌិត រស់ វណ្ណាបានដាក់ផែនការបន្តដូចតទៅះ ១-ត្រូវរៀបចំក្រុមការងារ គ្រប់គ្រងកម្មករ ដោយគណបក្សស្រុក ត្រូវប្រជុំគ្រប់ឃុំដើម្បី ចេញជាបែបបទការងារ ក្នុងការរៀបចំ ក្រុមកម្មករ និងលើកមកពិភាក្សា នៅអង្គប្រជុំខែក្រោយ។ ២-លើកជាមតិ-យោបល់ ក្នុងការបង្កើតមូលនិធិសំរាប់ប្រជាការពារ។ ៣-រៀបចំពេលវេលាសំរាប់ បំពាក់កន្សែងកាយរិទ្ធិ ។ ៤-គ្រប់អង្គប្រជុំត្រូវមានវិន័យ និងវត្តមានច្បាស់លាស់ និងធ្វើការបូកសរុបប្រចាំខែ ជូនថ្នាក់លើ ។

៥-ពិនិត្យលើស្លាកគណបក្ស និងរូបថ្នាក់ដឹកនាំបក្ស តើត្រូវជួសជុល ឬត្រូវធ្វើថ្មី និងរាយការណ៍ជូន ក្រុមការងាររបស់ឃុំ ។ ក្រោយពីប្រជុំប្រចាំខែ ចប់ លោកបណ្ឌិត រស់ វណ្ណា និងក្រុមការងារ សមត្ថកិច្ច ស្រុកបាន បន្តដំណើរឆ្ពោះទៅវត្ត ត្នោត (ឃុំលំហាច) ដើម្បីប្រគេន ស៊ីម៉ង់ត៏ចំនួន០៥តោន និងដែកទំហំ១០លី ចំនួន ០១ តោន ក្នុងការចូលរួមកសាងផ្លូវតភ្ជាប់ពីផ្លូវលេខ ៤១ ចូលមកភូមិ-វត្តមាន ចម្ងាយ ១០០០ម៉ែត្រនិងប្រគេនថវិកា ចំនួន៥០០ដុល្លារ ថូផ្កាចំនួន០២ និងថ្នាំពេទ្យដល់ព្រះចៅ អធិការវត្តព្រៃពួច ផងដែរ៕