ឥណ្ឌាសន្យា ពង្រឹងកិច្ចប្រតិបត្តិការ ទ្វេភាគីជាមួយ កម្ពុជាលើគ្រប់វិស័យ

ភ្នំពេញ៖ ជាថ្មីម្តងទៀតឥណ្ឌា បានសន្យាថា នឹងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការកម្ពុជា លើគ្រប់វិស័យ ដើម្បីឲ្យ ប្រទេសកាន់តែ មានទំនាក់ទំនងស្អិតរមួត ជាមួយគ្នាបន្ថែមទៀត។

លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានប្រាប់ ក្រុមអ្នកសារព័ត៌មានបែបនេះ ក្រោយជំនួបរវាងសម្តេច ហេង សំរិន និងលោក Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌា ទើបតែងតំាងប្រចំាកម្ពុជា នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។

សម្តេចថ្លែងថា ទំនាក់ទំនងកម្ពុជា-ឥណ្ឌា មានជាមួយគ្នាចាប់តំាងពីមុនសម័យអង្គរ មកផ្អែកលើសិល្បៈ វប្បធម៌ ប្រពៃណី បានធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រហូតមកបច្ចុប្បន្ន។

ជាមួយគ្នានោះដែរ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យដែលកើតចេញ ពីទំនាក់ទំនងនៃ ប្រទេសទំាង ដើម្បីផ្តល់ឲ្យគ្នាទៅវិញទៅមក ហើយក្នុងអាណត្តិឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី នេះនឹងធ្វើទំនាក់ទំនង កាន់តែ ប្រសើរឡើងទៀត។

សម្តេចចង់ឃើញកិច្ចសហប្រតិបតិ្តការលើវិស័យវិនិយោគ កម្ពុជា ឥណ្ឌា ក៏ដូចជាវិស័យទេសចរណ៍នៅកម្ពុជា ឲ្យមាន ការកើនឡើង និងធ្វើការផ្លាស់ប្តូរទេសចរណ៍ ។

 លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណា ស់មកហើយ ទំនាក់ទំនងទ្វេភាគីមិនដែលមានបញ្ហាជាមួយគ្នានោះទេ ។ ឥណ្ឌាសូមអរគុណ កម្ពុជាដែលបានគំាទ្រក្នុងការធ្វើ ទំនាក់ទំនងជាមួយប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ។

លោកបន្តថានយោបាយបរទេសឥណ្ឌាចាប់ផ្តើមធ្វើទំនាក់ទំនងជាមួយប្រទេសជាសមាជិកអាស៊ាន ។ ជាងនេះ ឥណ្ឌាបានយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ និងការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាបន្តទៀត។ ឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចទំាង ក្នុងក្របខណ្ឌអាស៊ាន និងទ្វេភាគីជាមួយកម្ពុជា ៕

ឥណ្ឌាសន្យា ពង្រឹងកិច្ចប្រតិបត្តិការ ទ្វេភាគីជាមួយ កម្ពុជាលើគ្រប់វិស័យ

ឥណ្ឌាសន្យា ពង្រឹងកិច្ចប្រតិបត្តិការ ទ្វេភាគីជាមួយ កម្ពុជាលើគ្រប់វិស័យ