​ជំងឺ​ឈាម​អេ​ម៉ូ​ហ្វី​លី ឬ​ជំងឺ​ឈាម​មិន​ងាយ​កក​

​ជំងឺ​ឈាម​អេ​ម៉ូ​ហ្វី​លី ឬ​ជំងឺ​ឈាម​មិន​ងាយ​កក​

​បុរស និង​ស្ត្រី​ម្នាក់ៗ​មាន ២៣ គូ​ក្រូម៉ូសូម​។ ស្ត្រី​មាន​ក្រូម៉ូសូម X ចំនួន​ពីរ រីឯ​បុរស​មាន​ក្រូម៉ូសូម X មួយ និង​ក្រូម៉ូសូម Y មួយ​។​

​ជំងឺ​ឈាម​អេ​ម៉ូ​ហ្វី​លី (​ជំងឺ​ឈាម​ក្រ​កក​) គឺ​ជា​ជំងឺ​តំណពូជ ដែល​ទាក់ទង​ទៅ​នឹង​ក្រូម៉ូសូម X មានន័យ​ថា វា​ត្រូវ​ចម្លង​ពី​ម្តាយ​ទៅ​កូន​ប្រុស លើ​ក្រូម៉ូសូម X​។ ប្រសិនបើ​ម្តាយ ផ្ទុ​កហ្សែនដែ​លមាន​ជំងឺ​នេះ លើ​ក្រូម៉ូសូម X មួយ នោះ​កូន​គាត់​ម្នាក់ៗ នឹង​មាន​ឱកាស ៥០ ភាគរយ ក្នុង​ការ​កើត​ជំងឺ​នេះ​ដូច​ម្តាយ​ដែរ​។​

​ទោះបីជា​ក្មេងស្រី កម្រ​នឹង​វិវត្ត​មាន​រោគសញ្ញា នៃ​ជំងឺ​ឈាម​ក្រក​ក​ក៏ដោយ ប៉ុន្តែ  ពួកគេ​អាច​ជា​អ្នក​ផ្ទុក​ជំងឺ​នេះ​។ ក្នុង​ករណី​មួយ​ចំនួន ក្មេងស្រី​ដែល​ផ្ទុក​ជំងឺ​នេះ  អាច​មាន​រោគសញ្ញា នៃ​ការ​ហូរ​ឈាម​តិចតួច​។ ចំពោះ​ក្មេងស្រី​ដែល​មាន​ជំងឺ​ឈាម​នេះ គេ​នឹង​មាន​ក្រូម៉ូសូម X ទាំងពីរ ដែល​ត្រូវបាន​ប៉ះពាល់ ដែល​បានមកពី​ឪពុក​ផង និង​ម្តាយ​ផង​។​

​ទោះបីជា​វា​អាច​នឹង​ជួប ប៉ុន្តែ វា​ហាក់ដូចជា​មិន​ងាយ​នឹង​កើត​នោះទេ​៕

អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។