ក្រុមកាំភ្លើងធំArsenal ឈ្នះ Man Utd ៣-០ ក្នុង Premier League នៅ Singha Stadium

ភ្នំពេញ៖ ក្រុមបាល់ទាត់អាជីពកាំភ្លើងធំ Arsenal ទទួលបាន៣ពិន្ទុដោយស្រួល តាមរយៈការបំបាក់ក្រុមភ្ញៀវបិសាច ក្រហម Manchester United ៣-០ ដាច់យប់មិញនេះនៅកីឡដ្ឋាន Emirates របស់ខ្លួន ដែលមានការផ្យាយបន្តផ្ទាល់ ពីស្រាបៀរ Singha Stadium ផងដែរមានទីតាំងនៅអគារ តាំងពិព័រណ៍កោះពេជ្រ ។

ការប្រកួតដ៏អស្វារ្យរវាងក្រុមខ្លាំងពីរនៅ Premier League ប្រចាំសប្តាហ៍ទី៨ ជើងទី១ រដូវកាលឆ្នាំ២០១៥-២០១៦ ដែលមិនអាចរំលងបាន និងបានប្រព្រឹត្តទៅកាលពីរាត្រីថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០១៥  ចាប់ពីម៉ោង ៦ល្ងាច ។

Singha Stadium គឺជាព្រឹត្តិការណ៍ជួបជុំទស្សនាការប្រកួតបាល់ទាត់ដ៏ធំដែលអ្នកគាំទ្រកម្ពុជារាប់ពាន់នាក់ទន្ទឹងរង់ចាំ ជាកន្លែងដែល អ្នកគាំទ្រទស្សនា និងជួបជាមួយបរិយាកាសដ៏រំជើបរំជួលពិតប្រាកដនៃការប្រកួតបាល់ទាត់នៃក្របខណ្ឌកំពូលក្នុងប្រទេសអង់គ្លេស ។ អ្នកទស្សនាទាំងអស់បានហ៊ោកញ្ជៀវយ៉ាងកងរំពងដែលបង្ហាញពីការគាំទ្រដ៏ស្មោះស្ម័គ្រចំពោះក្រុមដែលខ្លួនស្រឡាញ់នៅមុខអេក្រង់ដ៏ធំ ងាយស្រួលទស្សនារាល់សកម្មភាពនៅលើទីលានវាលស្មៅ Emirates ។

អ្នកគាំទ្រនៅកម្ពុជាទាំងអស់សុទ្ធតែបានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលរបស់ខ្លួនថា Singha Stadium គឺពិតជាកន្លែងអស្ចារ្យបំផុត សម្រាប់ការ ជួបជុំទស្សនាការប្រកួតបាល់ទាត់ ។ អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ អ្នកចូលរួមទាំងអស់មាន ភាពរីករាយយ៉ាងខ្លាំង ជាមួយនឹងការប្រគំតន្រ្តីពិសេស ដែលមានការចូលរួមសហការរវាងកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជាដូចជា លោក ខេម និងកញ្ញា យូរី ដែលបានធ្វើឲ្យកក្រើកឆាកតន្រ្តីទាំងមូល ខណៈដែលអ្នកទស្សនារាប់ពាន់នាក់នៅខាងមុខឆាក សប្បាយរីករាយជាមួយនឹងការពិសាស្រាបៀរ សឹង្ហា ដ៏ឆ្ងាញ់ត្រជាក់ជាមួយមនុស្សជាទី ស្រឡាញ់ ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ដ៏ធំ និងមានតែមួយក្នុងប្រទេសកម្ពុជានេះ សំបុត្រចូលរួមទស្សនាមានតម្លៃត្រឹមតែ 6,000 រៀលប៉ុណ្ណោះ លោកអ្នកនឹងទទួលបានស្រាបៀរ សឹង្ហា 2 កំប៉ុងដោយឥតគិតថ្លៃ រួមជាមួយឱកាសទិញស្រាបៀរ សឹង្ហាក្នុងតម្លៃពិសេសភ្ជាប់ ជាមួយការផ្តល់ជូនផ្សេងៗផងដែរ ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់មានឱកាសឈ្នះរង្វាន់ទ្វេរដងពី ស្រាបៀរ សឹង្ហា ។ រាល់ពេលជាវស្រាបៀរ សឹង្ហា លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ធំពីការចាប់ឆ្នោត និងឱកាសឈ្នះរង្វាន់ជាច្រើនទៀត ពីការកោសសន្លឹកប័ណ្ណដូចជា អាវយឺត Man-Ut កាបូប Man-Ut តុក្កតា Man-Ut មួក បន្តោងសោរ SINGHA និង Man-Ut ក៏ដូចជា ឆ័ត្រ និងអាវយឺត SINGHA ។ ក្រៅពីនោះលោកអ្នកអាច ជាវស្រាបៀរសឹង្ហា ១ថូតូចតម្លៃ ១២,០០០រៀល ទទួលបានឆ្នោតកោសផ្សងសំណាងចំនួន២សន្លឹក និង ១ថូធំតម្លៃ ៣៥,០០០រៀល ទទួលបានឆ្នោតផ្សងសំណាងចំនួន៦សន្លឹក ។

បន្ថែមពីលើនេះ ក៏នៅមានកម្មវិធីពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរ សឹង្ហា ដោយការរាល់ការជាវស្របៀរ សឹង្ហា មួយកេស នឹងទទួលបានការ បញ្ចុះតម្លៃមកនៅត្រឹមតែ 15 ដុល្លារប៉ុណ្ណោះ ហើយថែមទាំងទទួលបានសន្លឹកឆ្នោត និងការកោសប័ណ្ណផ្សងសំណាង ចំនួន១២សន្លឹក ។ អ្នកចូលរួមទាំងអស់ពិតជាការរីករាយចំពោះកម្មវិធីនេះយ៉ាងខ្លាំង ហើយជាក់ស្តែង “ការជាវកាន់តែច្រើន បានឈ្នះរង្វាន់កាន់តែច្រើន” ពិតប្រាកដមែន ។ Singha Stadium កន្លែងដ៏អស្ចារ្យបំផុតសម្រាប់ការជួបជុំ ទស្សនាការប្រកួត បាល់ទាត់លីកកំពូលរបស់អង់គ្លេស EPL៕

ក្រុមកាំភ្លើងធំArsenal ឈ្នះ Man Utd ៣-០ ក្នុង Premier League នៅ Singha Stadium

ក្រុមកាំភ្លើងធំArsenal ឈ្នះ Man Utd ៣-០ ក្នុង Premier League នៅ Singha Stadium

ក្រុមកាំភ្លើងធំArsenal ឈ្នះ Man Utd ៣-០ ក្នុង Premier League នៅ Singha Stadium

ក្រុមកាំភ្លើងធំArsenal ឈ្នះ Man Utd ៣-០ ក្នុង Premier League នៅ Singha Stadium

ក្រុមកាំភ្លើងធំArsenal ឈ្នះ Man Utd ៣-០ ក្នុង Premier League នៅ Singha Stadium