សាហាវណាស់! គ្រាន់​តែ​កូន​ស្រី​ចំអិន​នំប៉័ង​ខ្លោច ឪពុក​អប្រិយ​លើក​កាំបិត ចាក់​ប្រហារ​រហូត​ដល់​ស្លាប់

ប៉ាគីស្ថាន៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់ពីគេបានរាយការណ៍ប្រាប់ថា កូនស្រីរបស់ខ្លួនបាន បាត់ពីផ្ទះ ប៉ុន្តែក្រោយមកទើបប៉ូលិសដឹងថា តាមពិតគឺបុរសរូបនេះជាឃាតកសម្លាប់កូនស្រីខ្លួនឯងសោះ ។

ហេតុការណ៍នេះកើតឡើងនៅតំបន់ Islamabad ប៉ូលិសនិយាយថា ជនសង្ស័យជាឪពុកឈ្មោះ Muhammad Khalid បានទាញកាំបិតចាក់កូនស្រី អាយុ១២ឆ្នាំឈ្មោះ Aniga Khaid រហូតដល់ស្លាប់រួចក៏បានយកសាក សពនាងទៅបោះចោលនៅឯវាលស្រែ លុះ២ថ្ងៃក្រោយទើបមក ធ្វើជារាយការណ៍ ពីការបាត់ខ្លួនកូនស្រីដល់សមត្ថកិច្ច ។

បន្ទាប់ពីស៊ើបអង្កេត ប៉ូលិសក៏ចាប់ខ្លួនជនល្មើសជាឪពុករូបនេះមកកាត់ទោស ហើយគេសារភាពថា ពិតជាបានចាក់ សម្លាប់កូនស្រីមែន ព្រោះតែនាងចំអិននំប៉័ងឲ្យខ្លួនបរិភោគមិនបានមូលល្អ ដូចចិត្តថែមទាំងធ្វើឲ្យខ្លោចទៀត ។

ទន្ទឹមនឹងនោះដែរ ប៉ូលិសក៏បានចាប់ខ្លួនក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ទៀតដែល ជាបងប្រុសបង្កើតរបស់កុមារីរង គ្រោះព្រោះគេបានរួមដៃ ជាមួយឪពុកសម្លាប់ប្អូនស្រីខ្លួនឯង ហើយជនសង្ស័យទាំងពីរកំពុងប្រឈមនឹងការ ចោទប្រកាន់ពីបទឃាតកម្ម ៕

សាហាវណាស់! គ្រាន់​តែ​កូន​ស្រី​ចំអិន​នំប៉័ង​ខ្លោច ឪពុក​អប្រិយ​លើក​កាំបិត ចាក់​ប្រហារ​រហូត​ដល់​ស្លាប់

  • សាហាវណាស់! គ្រាន់​តែ​កូន​ស្រី​ចំអិន​នំប៉័ង​ខ្លោច ឪពុក​អប្រិយ​លើក​កាំបិត ចាក់​ប្រហារ​រហូត​ដល់​ស្លាប់已关闭评论
  • 406 views
  • Hide Sidebar
    A+
Publish on:2015/10/05  Category:កំសាន្ត