ព្រោះតែថតរូប Selfie! បុរស​ជា​អ្នក​បើក​រថយន្ត​ម្នាក់ វិះ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង និង​អ្នក​រួម​ដំណើរ​ក្សិណ​ក្ស័យ

បរទេស៖ ព្រោះតែការនិយមថតរូប Selfie មួយករណីទៀតហើយបាន ធ្វើឲ្យអ្នកជិះលើរថយន្តមួយក្រុមរងរបួសធ្ងន់ ខណៈពេលដែលបុរស ជាអ្នកបើកបរលើកទូរសព្ទដៃរបស់ខ្លួនងាកមកថត Selfie ជាមួយអ្នករួមដំណើរប្រមាណ ៧នាក់ទៀត ហើយរថយន្តបានរេខុសផ្លូវ ក៏ទៅបុកដើមឈើតែម្តង ។

ហេតុការណ៍នេះកើតឡើងនៅលើដងផ្លូវ Deering Lake ក្នុងទីក្រុង Orient ប៉ូលិសបាននិយាយថា បុរសជាអ្នក បើកបរមានអាយុ២៩ឆ្នាំឈ្មោះ Jordan Toner ប៉ុន្តែគេមិនរងរបួសធ្ងន់ធ្ងរទេ រីឯស្ត្រី២នាក់ទៀតដែលអង្គុយ នៅកៅអីខាងមុខមិនពាក់ខ្សែក្រវាត់សុវត្ថិភាពទេ ទើបរងរបួសធ្ងន់ធ្ងរ បាក់ឆ្អឹងខ្នង គ្រេចក និងបែកខ្ទង់ច្រមុះថែមទៀត ។

មិនតែប៉ុណ្ណោះ អ្នករួមដំណើរ៤នាក់ទៀត ក៏រងរបួសផងដែរមានអាយុចន្លោះពី២៨ឆ្នាំដល់៣៥ឆ្នាំ ហើយហេតុការណ៍ នេះកើតឡើងប្រហែល ជាម៉ោងមួយកន្លះរសៀលថ្ងៃសៅរ៍កន្លងទៅ ៕

ព្រោះតែថតរូប Selfie! បុរស​ជា​អ្នក​បើក​រថយន្ត​ម្នាក់ វិះ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង និង​អ្នក​រួម​ដំណើរ​ក្សិណ​ក្ស័យ

  • ព្រោះតែថតរូប Selfie! បុរស​ជា​អ្នក​បើក​រថយន្ត​ម្នាក់ វិះ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង និង​អ្នក​រួម​ដំណើរ​ក្សិណ​ក្ស័យ已关闭评论
  • 272 views
  • Hide Sidebar
    A+
Publish on:2015/10/05  Category:កំសាន្ត