ខ្លាំងមែន! បុរសម្នាក់ព្រលះ​មួយកាំបិត ទម្លុះ​ក្បាល​ម៉ាស៊ីន​រថយន្ត​ប៉ូលិស ព្រោះតែកើត​អារម្មណ៍​ស្អប់ពេក

អាម៉េរិក៖ គម្របក្បាលម៉ាស៊ីនរថយន្តរបស់ប៉ូលិសមួយគ្រឿង ត្រូវបានបុរសម្នាក់យកកាំបិត ចាក់ទម្លុះដោតជាប់តែម្តង ព្រោះតែជននោះមានកំហឹង ជាមួយសមត្ថកិច្ច និងកើតអារម្មណ៍ស្អប់ពួកគេជាខ្លាំង ។

ជនសង្ស័យមានអាយុ២០ឆ្នាំ ឈ្មោះ Zachary Jacobson បាននិយាយថា ខ្លួនធ្វើបែបនេះ ព្រោះតែចង់ផ្ញើសារមួយ ដល់មនុស្សទាំងអស់ថា គេពិតជាស្អប់ប៉ូលិសខ្លាំងណាស់ ។ នៅថ្ងៃកើតហេតុ Jacobson បានលោតឡើងលើរថយន្ត ប៉ូលិសដែលចតនៅតំបន់ Fountain Hills ប្រហែលជា២០ម៉ាយពីទីក្រុង Phoenix ហើយគេក៏ទាញកាំបិតមកចាក់ទម្លុះ ជាប់គម្របក្បាលរថយន្តប៉ូលិសរហូតដល់ពួកគេក្រឡេកឃើញទាន់ ក៏ឃាត់ខ្លួនបុរសនេះភ្លាមៗ ដើម្បីបញ្ជូនទៅតុលា ការកាត់ទោសពីបទបំផ្លាញទ្រព្យសមត្ថកិច្ច ៕

ខ្លាំងមែន! បុរសម្នាក់ព្រលះ​មួយកាំបិត ទម្លុះ​ក្បាល​ម៉ាស៊ីន​រថយន្ត​ប៉ូលិស ព្រោះតែកើត​អារម្មណ៍​ស្អប់ពេក