​ព្យុះ​ទី​ហ្វុ​ង​វាយប្រហារ​ប្រទេស​ចិន​សម្លាប់​មនុស្ស​៤ បាត់​ខ្លួន​១៦​នាក់​

​ចិន​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ និង​១៦​នាក់​ផ្សេងទៀត​បាននិងកំពុង​បាត់​ខ្លួន បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Mujigae បាន​វាយប្រហារ​មកលើ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ជាមួយនឹង​ល្បឿន​ខ្យល់​២៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅថ្ងៃនេះ​។​

​ប្រភព​ដដែល​បញ្ជាក់ថា តំបន់​ដែល​រង​ផលប៉ះពាល់​ច្រើនជាងគេ គឺ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​ក្នុង​ទីក្រុង Zhanjiang និង Guangdong ។ បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី អាជ្ញាធរ​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា អ្នកនេសាទ​ចំនួន​១១៧​នាក់ ត្រូវបាន​ជួយសង្គ្រោះ​បន្ទាប់ពី​ជួប​ខ្យល់ព្យុះ​។​

​ទោះជា​យ៉ាងណា​រដ្ឋាភិបាល​ចិន នៅ​មិនទាន់​ប្រកាស​ឲ្យ​ដឹង​ពី​ទំហំ​នៃ​ផលប៉ះពាល់​ដោយ​ព្យុះ​នេះ​នៅឡើយ​៕

​ព្យុះ​ទី​ហ្វុ​ង​វាយប្រហារ​ប្រទេស​ចិន​សម្លាប់​មនុស្ស​៤ បាត់​ខ្លួន​១៦​នាក់​
​ព្យុះ​ទី​ហ្វុ​ង​វាយប្រហារ​ប្រទេស​ចិន​សម្លាប់​មនុស្ស​៤ បាត់​ខ្លួន​១៦​នាក់​