ក្លឹប Liverpool ដេញគ្រូបង្វឹក Rodgers ចេញ ក្រោយដឹកនាំអន់ពេក

ក្រុងលីវើភូល៖ ថ្នាក់ដឹកនាំក្លឹបហង្សក្រហម Liverpool បាន សម្រេចដេញគ្រូបង្វឹក Brendan Rodgers ហើយយប់មិញ នេះ ក្រោយលេងស្មើក្រុមម្ចាស់ផ្ទះទូកក្តោង Everton ១-១ យប់មិញនេះបញ្ចប់សប្តាហ៍ទី៨នៃ Premier League ជើងទី១ រដូវកាលឆ្នាំ២០១៥-២០១៦ ។

នៅពេលនេះកៅអីគ្រូបង្វឹក Liverpool នៅទំនេរនៅឡើយ ហើយអតីតគ្រូបង្វឹកក្លឹបអាល្លឺម៉ង់ Borussia Dortmund លោក Jurgen Klopp ជាបេក្ខភាពខ្ពស់ជាងគេ នាំមុខលោកអតីតគ្រូបង្វឹកក្លឹប Real Madrid លោក Carlo Ancelotti គ្រាដែល Liverpool កំពុងឈរនៅលេខ១០បណ្តោះអាសន្ននៅឡើយក្នុងរដូវកាលថ្មីនេះដុនដាបយ៉ាងខ្លាំងក្រោមការ ដឹកនាំរយៈពេល៣ឆ្នាំកន្លះមកនេះ ។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Liverpool បានឲ្យដឹងថា "ទោះបីនេះជាការសម្រេចចិត្តដ៏ពិបាកបំផុតក៏ដោយ វានៅតែផ្តល់ឱកាសឲ្យយើងជោគជ័យបានដែរនៅពេលខាងមុខ" ។

ជាមួយគ្នានោះដែរ លោក Dick Advocaat ក៏បានលាលែងពីគ្រូបង្វឹកក្រុម Sunderland ផងដែរ ក្រោយដឹកនាំលេង ស្មើ ២-២ ទល់នឹងក្រុមភ្ញៀវ West Ham United កាលពីរាត្រីថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០១៥ និងឈរនៅលេខ រៀងទី១៩បណ្តោះអាសន្នក្នុងតំបន់គ្រោះថ្នាក់ ៕

ក្លឹប Liverpool ដេញគ្រូបង្វឹក Rodgers ចេញ ក្រោយដឹកនាំអន់ពេក

គ្រូបង្វឹក Liverpool លោក Brendan Rodgers

ក្លឹប Liverpool ដេញគ្រូបង្វឹក Rodgers ចេញ ក្រោយដឹកនាំអន់ពេក

គ្រូបង្វឹកក្លឹប Sunderland លោក Dick Advocaat