ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ត្រូវ​គេ​អារ​.ក​​សម្លាប់​ ក្នុង​ដី​ឡូត៍មួយ​កន្លែង ក្នុ​ង​ក្រុងសៀម​រាប (មានវីដេអូ)

ខេត្ត​សៀម​រាប​ ៖ តាម​ប្រភព​ព័ត៌​មាន ​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ​សពបុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ ឃើញដេក​ស្លាប់​ដោយ​ មានស្នាម​ អារ.ក​នៅក្នុង​ដី​ឡូត៍​ជា​ តារាង​បាល់​ទះ​មួយ​កន្លែង​ ​​តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ព្រៃគុយ សង្កាត់​អំបិល ក្រុង​​​សៀម​រាប​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី ​វេលា​ម៉ោង​ប្រហែង​ជិត​៦ព្រឹក​ ថ្ងៃ​ទី​៥ តុលា នេះ​។

សព​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ មាន​សាក់​លើ​ខ្លួន​ ហើយនៅ​ក្បែរ​សព​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​ ពណ៌​ខ្មៅ ស៊េរី​២០០៤ ពាក់​ស្លាក​លេខ​សៀម​រាប​១B០៤២៩ កាបូប​លុយ​១ ទូរ​ស័ព្ទ​ដៃ​១ មួក​ការ​ពារ​សុវត្ថិ​ភាព​ពណ៌​ស​១ និង​ស្បែក​ជើង​មួយ​គូ​។

ប្រភព​ពី​សមត្ថ​កិច្ច​បាន​ប្រាប់​ថា ករណី​ឃាត​កម្ម​ដោយ​មិន​យក​ទ្រព្យ​សម្បត្តិ​នេះ អាច​ជា​ករណី​គំនុំ​គិត​ទុក​ជាមុន​ ហើយ​ក្រុម​អ្នក​ដែល​ហ៊ាន​លើក​ដៃ​សម្លាប់​ជន​រង​គ្រោះ​មាន​គ្នា​មិន​ក្រោម​ពី​៣​ទៅ​៤​នាក់​ទេ​ទើប​ធ្វើ​សកម្ម​ភាព​នេះ​បាន​។

សមត្ថ​កិច្ច​បន្ត​ថា ជន​រង​គ្រោះ​នៅ​មិន​ទាន់​ស្គាល់អត្ត​សញ្ញាណទេ ហើយ​អ្នក​ដែល​ទៅ​ចោម​រោម​​មើល​​ក៏​មិន​ស្គាល់​សពដែរ។

បច្ចុប្បន្ន​សមត្ថ​កិច្ច​ជំនាញ ​កំពុង​ដុត​ដៃ​ដុត​ជើង​សហការ​គ្នា​ ស្វែង​រក​ចាប់​ជន​សង្ស័យ ​មក​ផ្តន្ទា​ទោស​ឱ្យ​ខាង​តែ​បាន ​ ចំណែក​សព​ជន​រង​គ្រោះ​ សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​រក​ក្រុម​គ្រួសារ​៕

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ត្រូវ​គេ​អារ​.ក​​សម្លាប់​ ក្នុង​ដី​ឡូត៍មួយ​កន្លែង ក្នុ​ង​ក្រុងសៀម​រាប (មានវីដេអូ)
ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ត្រូវ​គេ​អារ​.ក​​សម្លាប់​ ក្នុង​ដី​ឡូត៍មួយ​កន្លែង ក្នុ​ង​ក្រុងសៀម​រាប (មានវីដេអូ)
ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ត្រូវ​គេ​អារ​.ក​​សម្លាប់​ ក្នុង​ដី​ឡូត៍មួយ​កន្លែង ក្នុ​ង​ក្រុងសៀម​រាប (មានវីដេអូ)
ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ត្រូវ​គេ​អារ​.ក​​សម្លាប់​ ក្នុង​ដី​ឡូត៍មួយ​កន្លែង ក្នុ​ង​ក្រុងសៀម​រាប (មានវីដេអូ)
ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ត្រូវ​គេ​អារ​.ក​​សម្លាប់​ ក្នុង​ដី​ឡូត៍មួយ​កន្លែង ក្នុ​ង​ក្រុងសៀម​រាប (មានវីដេអូ)
ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ត្រូវ​គេ​អារ​.ក​​សម្លាប់​ ក្នុង​ដី​ឡូត៍មួយ​កន្លែង ក្នុ​ង​ក្រុងសៀម​រាប (មានវីដេអូ)
ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ត្រូវ​គេ​អារ​.ក​​សម្លាប់​ ក្នុង​ដី​ឡូត៍មួយ​កន្លែង ក្នុ​ង​ក្រុងសៀម​រាប (មានវីដេអូ)
ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ត្រូវ​គេ​អារ​.ក​​សម្លាប់​ ក្នុង​ដី​ឡូត៍មួយ​កន្លែង ក្នុ​ង​ក្រុងសៀម​រាប (មានវីដេអូ)
ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ត្រូវ​គេ​អារ​.ក​​សម្លាប់​ ក្នុង​ដី​ឡូត៍មួយ​កន្លែង ក្នុ​ង​ក្រុងសៀម​រាប (មានវីដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត