ភ្ញាក់ផ្អើល! ស្រីស្អាតវៀតណាម ស្លាប់ទាំងវ័យក្មេង នៅក្នុងសណ្ឋាគារ សង្ស័យមិត្ដប្រុសសឹង្ហបុរី

វៀតណាម៖ នារីជនជាតិវៀតណាម អាយុ ២៤ឆ្នាំ​ ម្នាក់ ត្រូវបានគេប្រទះឃើញ សាកសព នៅក្នុងសណ្ឋាគារ ក្រោយពី ជាប់សង្ស័យថា មានជំលោះជាមួយនឹង មិត្ដប្រុសសឹង្ហបុរី ដែលនាពេលនេះ មិត្ដភិក្ដជាច្រើន របស់នាង កំពុងតែបង្កើនកម្ដៅ ក្នុងបណ្ដាញទំនាក់ទំនងសង្គម ដោយធ្វើការផ្សព្វផ្សាយពី ព័ត៌មាននេះ និងស្វែងរកមិត្ដប្រុសរបស់នាងផងដែរ នេះបើតាមសារព័ត៌មានប្រចាំ Shin Min Daily បានចុះផ្សាយ។

សាកសពរបស់ នាង Lam Thi Thuong ត្រូវបានប្រទះឃើញ ដោយបុគ្គលិកសណ្ឋាគារ កាលពីថ្ងៃទី ៣០ ខែកញ្ញា មុននេះ នៅក្នុងសណ្ឋាគារមួយកន្លែង នៅលើផ្លូវ Hai Ba Trung នៃហាណូយ ដែលដំបូងឡើង បុគ្គលិកសណ្ឋាគារ ព្យាយាម គោះទ្វារ តែគ្មានអ្នកណាបើក និងឆ្លើយ រួចក៏ទម្លុះទ្វារ ហើយធ្វើការទូរស័ព្ទ ប្ដឹងប៉ូលីសតែម្ដង។ យ៉ាងណាមិញ ការស្លាប់របស់នារីខាងលើ បានធ្វើឲ្យ មិត្ដភិក្ដនាង ភ្ញាក់ផ្អើលជាខ្លាំង និងនាំយករឿងនេះ ទៅចែកចាយ នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម។

នេះបើតាមសម្ដី មិត្ដភិក្ដជិតដិតនាង បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា នាង Lam មានលង់ស្រឡាញ់ នឹងបុរសជនជាតិសឹង្ហបុរីម្នាក់ កាលពីដើមឆ្នាំនេះ ប្រហែលជានៅពេលដែល នាងទៅធ្វើដំណើរ កំសាន្ដនៅ សឹង្ហបុរី។ ក្រោយពីពេលនោះមក ពួកគេក៏ធ្វើការ ណាត់ជួបគ្នា ដែលក្នុងនោះ បុរសនេះ តែងតែហោះ ​មកលេងនាង នៅ វៀតណាម ជាញឹកញាប់ផងដែរ។ មកដល់ថ្ងៃទី ២៦ ខែកញ្ញា មិត្ដប្រុសនាងក៏មក លេងម្ដងទៀត និងណាត់ជួបគ្នា នៅសណ្ឋាគារ។ ស្របពេលនោះ ពួកគេក៏ឈ្លោះគ្នា និងមិនដឹងពីមូលហេតុអ្វីនោះទេ ដែលនាង Lam ក៏ចាកចេញពីសណ្ឋាគារ មកផ្ទះវិញ នេះបើតាមសម្ដីមិត្ដនាង និយាយបន្ថែម។

បន្ទាប់ពីមួយថ្ងៃ នាងក៏ត្រលប់ទៅសណ្ឋាគារវិញ និងបាត់ដំណឹងរហូត មកដល់ថ្ងៃ ដែលបុគ្គលិកសណ្ឋាគារឃើញ សាកសពនាង។ សម្រាប់ក្រុមគ្រួសារនាងវិញ​ មិនអាចធ្វើការទាក់ទងនាង និងទើបដឹងពី ការស្លាប់នាង ក្រោយពីប៉ូលីសជូន​ដំណឹង កាលពីថ្ងៃទី ០១ ខែតុលានេះ។ 

នាពេលនេះ​ ប៉ូលីសវៀតណាម កំពុងតែធ្វើការសើុបអង្កេត យ៉ាងក្ដៅគគុក ទៅលើករណីនេះ ហើយក៏មិនទាន់ ទំលាយពី មូលហេតុនៃ ការស្លាប់របស់នាងផងដែរ ថានាងស្លាប់ដោយសារ តែអ្វី ខណៈដែលបុរសសឹង្ហបុរី ដែលសង្ស័យជាប់ ពាក់ព័ន្ធនឹង រឿងនេះ ក៏បាត់ដំណឹងសូន្យឈឹង៕

ភ្ញាក់ផ្អើល! ស្រីស្អាតវៀតណាម ស្លាប់ទាំងវ័យក្មេង នៅក្នុងសណ្ឋាគារ សង្ស័យមិត្ដប្រុសសឹង្ហបុរី
រូបភាព នាង និងមិត្ដប្រុស បន្ថែមជាមួយនិង សារពីមិត្ដភិក្ដនាង ដើម្បីស្វែងរកមុខ មិត្ដប្រុសសឹង្ហបុរីនាង ដែលបង្ហោះឡើង ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក

រូបភាពរបស់នារីរងគ្រោះ
ភ្ញាក់ផ្អើល! ស្រីស្អាតវៀតណាម ស្លាប់ទាំងវ័យក្មេង នៅក្នុងសណ្ឋាគារ សង្ស័យមិត្ដប្រុសសឹង្ហបុរី
ភ្ញាក់ផ្អើល! ស្រីស្អាតវៀតណាម ស្លាប់ទាំងវ័យក្មេង នៅក្នុងសណ្ឋាគារ សង្ស័យមិត្ដប្រុសសឹង្ហបុរី
ភ្ញាក់ផ្អើល! ស្រីស្អាតវៀតណាម ស្លាប់ទាំងវ័យក្មេង នៅក្នុងសណ្ឋាគារ សង្ស័យមិត្ដប្រុសសឹង្ហបុរី
ភ្ញាក់ផ្អើល! ស្រីស្អាតវៀតណាម ស្លាប់ទាំងវ័យក្មេង នៅក្នុងសណ្ឋាគារ សង្ស័យមិត្ដប្រុសសឹង្ហបុរី
ភ្ញាក់ផ្អើល! ស្រីស្អាតវៀតណាម ស្លាប់ទាំងវ័យក្មេង នៅក្នុងសណ្ឋាគារ សង្ស័យមិត្ដប្រុសសឹង្ហបុរី
ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត