ព័ត៌​មាន​បន្ថែម​រឿង​បុរស​ជន​ជាតិ​អាមេរិកធ្លាក់​ពី​លើ​សណ្ឋា​គារ​សុខា​ស្លាប់

រាជ​ធានី​ភ្នំពេញ​ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងបន្ថែម​ទៀត​ថា​ ជន​ជាតិ​អាមេរិក​ដែល​ធ្លាក់​ពី​លើ​សណ្ឋា​គារ​សុខា​ស្លាប់ កាល​ពី​ព្រឹក​មិញ​មាន​ឈ្មោះ​HARIS CHARLESREDERECX ​ភេទ​ប្រុស អាយុ​៦៦ឆ្នាំ​ កាន់​លិខិត​ឆ្លង​ដែន​លេខ​៥០​៥៨​៥០០​៩៩​។

​​សមត្ថ​កិច្ច​​​បាន​ឱ្យ​ដឹង​ថា តាម​ការ​ឆែក​មើល​កាមេរ៉ា​សុវត្ថិ​ភាព​ឃើញ​ថា បុរស​ជន​ជាតិ​អាមេរិក​រូប​នោះ​បាន​លោត​ទ​ម្លាក់​ខ្លួន​ពី​លើ​អគារ​ជាន់​ទី​២០​មក​ដី​ តែ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​លោត​សម្លាប់​ខ្លួន​នៅឡើយ​។

គួរ​បញ្ជាក់​​ថា បុរសជនជាតិអាមេរិកខាង​លើបានចូលមកជួលបន្ទប់លេខ៧២៨ ​ស្នាក់នៅសណ្ឋាគារសុខា ស្ថិត​នៅក្នុុង​សង្កាត់ និងខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី០៣​ តុលា ២០១៥​ ហើយមុនពេល​កើត​ហេតុ គេឃើញជនរងគ្រោះបាន​ដើរលំហែកាយ​លេង​នៅ​ជាន់ទី២០ ​​ស្រាប់តែនៅវេលាកើត​ហេតុ​គេឃើញបុរសនោះ​ធ្លាក់​ស្លាប់នៅជ្រុងខាងជើង​ នៃសណ្ឋាគារ​សុខា​តែម្តង ​ដោយមិនទាន់​ដឹងពីមូលហេតុ។

​ប្រភព​បាន​ឱ្យ​ដឹង​ថា សណ្ឋា​គារ​នេះ​តាំង​ពី​ចាប់​ដំណើរ​ការ​មក​មាន​មនុស្ស​ស្លាប់​អស់៤នាក់​ហើយ​ ដោយ​សារ​ធ្លាក់​ដែក និង​កញ្ចក់​លើ​៕