រលាក​សរសៃវិញាណ​ភ្នែក មាន​រោគសញ្ញា​អ្វីខ្លះ​?

រលាក​សរសៃវិញាណ​ភ្នែក មាន​រោគសញ្ញា​អ្វីខ្លះ​?

​រោគសញ្ញា​ចំបង នៃ​ជំងឺ​រលាក​សរសៃវិញាណ​ភ្នែក គឺ​ការបាត់បង់​គំហើញ ដែល​ជា​ធម្មតា គឺ​ភ្នែក​ម្ខាង​។ ជារឿយៗ វា​មាន​ការវិវត្ត អំឡុង​ពេល​មួយ​ម៉ោង​ទៅ​ពីរ​បី​ថ្ងៃ និង​អាច​មាន​ពី ១ ទៅ ២ សប្តាហ៍​។ វា​អាច​ប្រែប្រួល​ពី​តំបន់​តូច នៃ​ការ​ព្រិល​ភ្នែក ទៅ​ជា​ការ​ងងឹតភ្នែក​ទាំ​ង​ស្រុង​។​

​មនុស្ស​ដែល​ជួប​បញ្ហា​នេះ​អាច ៖
-​    ​សម្គាល់​ឃើញ​ដោយ​ការមើលឃើញ​បែកៗ​
-​    ​ថយ​ចុះ​ការមើលឃើញ​ពណ៌​
-​    ​មើលឃើញ​ស្រអាប់​
-​    ​រោគសញ្ញា​អាច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ដោយ​ការ​ត្រូវ​កម្តៅ ឬ​ការធ្វើ​លំ​ហាត់ប្រាណ​។​

​ជាធម្មតា ការបាត់បង់​គំហើញ គឺ​មាន​មួយរយៈ​ប៉ុណ្ណោះ ប៉ុន្តែ វា​អាច​មាន​រហូត ក្នុង​ករណី​មួយ​ចំនួន​។​ ​មនុស្ស​ភាគច្រើន ដែល​វិវត្ត​ទៅជា ជំងឺ​រលាក​សរសៃវិញាណ​ភ្នែក មានការ​ឈឺភ្នែក ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដោយ​ការធ្វើ​ចលនា​ភ្នែក​។ កម្រិត​នៃ​ការឈឺ​ធម្មតា  គឺ​ទៅតាម​ការបាត់បង់​គំហើញ​របស់​ភ្នែក​។​

​ដោយសារតែ​ការ​រលាក​សរសៃវិញាណ​ភ្នែក ជាធម្មតា ប៉ះពាល់​តែ​ភ្នែក​ម្ខាង អ្នកជំងឺ​អាច​មិនដឹង ពី​ការបាត់បង់​គំហើញ​នេះ ឬ​ប្រែប្រួល​ពណ៌​នៃ​ការមើល រហូត​ដល់​ពួកគេ ឬ​គ្រូពេទ្យ បិត​ភ្នែក​ម្ខាង​ដែល​ល្អ​នោះ​៕

អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។