ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy


ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy

Huang Xiaoming និង Angelababy ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​គូស្នេហ៍​​ស្រស់​​​ស្អាត​បំផុត​របស់​វិស័យ​សិល្បៈ​ចិន ហើយ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណេះ​គឺ​ដល់​ថ្ងៃ​ដែល​​អ្នក​ទាំង​ពីរ​ឈាន​ជើង​ចូល​ទៅ​ចំណុច​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ហើយ នោះ​គឺ​អាពាហ៍ពិពាហ៍។

 

ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy

 

តារា​សម្ដែង Huang Xiaoming និង Angelababy ស្គាល់​គ្នា​ និង​ចាប់​ផ្ដើម​មាន​ពាក្យ​ចចាមអារ៉ាម​​ស្នេហា​​ចាប់​ពី​ឆ្នាំ ២០០៩។ នៅ​ពេល​នោះ Huang Xiaoming បាន​ក្លាយ​ជា​តារា​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​រួច​ទៅ​ហើយ ខណៈ​ដែល Angela គ្រាន់​តែ​ជា​តារា​ម៉ូដែល​ថ្មី​ដែល​មិន​ទាន់​មាន​អ្នក​ស្គាល់​ច្រើន។

 

Huang Xiaoming ល្បី​ឈ្មោះ​​​ជា​មនុស្ស​សាវា។ មុន​ទាក់ទង Angelababy លោក​ធ្លាប់​ត្រូវ​សារព័ត៌មាន​ចុះ​ថា​ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​​តារា​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​ដូច​ជា Liu Yifei, Ady An, Qin Lan… និង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជាង​គេ​ដោយ​លួច​ស្រលាញ់​មិត្ត​រួម​ថ្នាក់ Zhao Wei តែ​ម្ខាង​អស់​រយៈ​ពេល ១៧ ឆ្នាំ។ នៅ​ទី​បញ្ចប់​អ្នក​ដែល​​ធ្វើ​ជា​ម្ចាស់​បេះដូង​របស់ Xiaoming បែរ​ជា Angelbaby ទៅ​វិញ។ រីឯ​ស្នេហា​របស់ Xiaoming មាន​ចំពោះ Zhao Wei នៅ​ពេល​នេះ​បាន​ក្លាយ​​ទៅ​ជា​មិត្តភាព​បាត់​ទៅ​ហើយ។

 

ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy

 

Xiaoming និង Zhao Wei

 

​ទី​កន្លែង​ដែល​ Huang Xiaoming និង Angelbaby ស្គាល់​គ្នា​ដំបូង​គឺ​ហាង Karaoke មួយ។ ឆ្នាំ ២០០៩ នៅ​ពេល​មក​តៃវ៉ាន់​ដើម្បី​ថត​រឿង Xiaoming បាន​ទៅ​ច្រៀង​លេង និង​ជួប Angela នៅ​ទី​នេះ និង​ចាប់​ផ្ដើម​ស្គាល់​គ្នា​ពី​ពេល​នេះ​ទៅ។ រយៈ​ពេល​ក្រោយ​មក Angela បាន​គាំទ្រ Xiaoming យ៉ាង​ពេញ​ទំហឹង​ក្នុង​រឿង​ជា​ច្រើន​ក្នុង​នោះ​រួម​មាន “The Message” ជា​ដើម​។ ពន្លក​ស្នេហា​របស់​ពួក​គេ​ចាប់​ផ្ដើម​​ពី​នេះ​ត​ទៅ។ Xiaoming ក៏​បាន​ជួយ​ជ្រោមជ្រែង​មិត្ត​ស្រី​​ដែរ​ដោយ​បាន​ណែនាំ​ឲ្យ​មិត្ត​ស្រី​ចូល​សម្ដែង​រឿង​ផ្សេង​ៗ​។

 

ការ​យក​ចិត្ត​ទុក​ដាក់​របស់ Huang Xiaoming សម្រាប់​មិត្ត​ស្រី​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ពេល​លោក​ហ៊ាន​ចំណាយ​លុយ​សន្ធឹក​សន្ធាប់​ដើម្បី​ទិញ​កាដូ​ខួប​កំណើត​ឲ្យ​មិត្ត​ស្រី។ ក្នុង​ថ្ងៃ​ខួប​កំណើត​លើក​ទី ២៥ របស់ Angela កាល​ពី​ឆ្នាំ​មុន Huang Xiaoming មិន​រារែក​ហ៊ាន​ចំណាយ​ថវិកា ២,៣ លាន​ដុល្លារ​ហុងកុង (៣០ ម៉ឺន​ដុល្លារ) ដើម្បី​ទិញ​រថយន្ត​ម៉ាក Lamborghini Gallardo LP560-4 Spyder ឲ្យ​មិត្ត​ស្រី​ជា​កាដូ។ ស្រប​ពេល​នោះ​ដែរ ក៏​​ជា​ពេល​ដែល​ Xiaoming ប្រកាស​ពី​​ចំណង​ស្នេហា​នេះ​ជា​សាធារណៈ​ដែរ។

 

ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy

 

រឿង​ស្នេហា​របស់ Huang Xiaoming និង Angelababy មិន​មែន​​មាន​តែ​ភាព​រលូន​នោះ​ទេ។ ផ្ទុយ​មក​វិញ​ចំណង​ស្នេហ៍​របស់​ពួក​គេ​គឺ​​ជួប​ឧបសគ្គ​យ៉ាង​ច្រើន។

 

នៅ​ពេល​ដំបូង អ្នក​គាំទ្រ​របស់ Huang Xiaoming មិន​បាន​ចូល​ចិត្ត​តារា​សម្ដែង​កើត​ឆ្នាំ ១៩៨៦ នោះ​ទេ។ ពួក​គេ​បាន​ពេបជ្រាយ​ថា​នាង​មាន​សម្រស់​​ស្រស់​ស្អាត​ដូច​សព្វ​ថ្ងៃ​ដោយ​សារ​តែ​ការ​កែ​សម្ផស្ស​ និង​បោក​ប្រាស់ Xiaoming ដើម្បី​ឲ្យ​ល្បី​ឈ្មោះ​ជាង​នេះ។ ទោះបី​​ជា​មាន​មតិ​រិះគន់​យ៉ាង​ណា តារា​សម្ដែង “The Crossing” បាន​បង្ហាញ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ឃើញ​ថា​ខ្លួន​ជា​សុភាពបុរស​ពិតៗ នៅ​ពេល​ដែល​ហ៊ាន​ចេញ​ខ្លួន​មក​ការពារ​​នារី​ដែល​ខ្លួន​ស្រឡាញ់។

Xiaoming ធ្លាប់​ប្រកាស​ថា “បើ​ជ្រុល​ស្រលាញ់​អ្នកណា​ម្នាក់​ហើយ ត្រូវ​ហ៊ាន​លះបង់​អ្វី​គ្រប់​យ៉ាង​​ដើម្បី​នៅ​ក្បែរ​ម្នាក់​នោះ” ហើយ​តារា​សម្ដែង​តួ “យ៉ាង​គួ” រូប​នេះ បាន​ធ្វើ​ដូច​អ្វី​ដែល​ខ្លួន​បាន​សន្យា​នៅ​ពេល​ដែល​លោក​បាន​នៅ​ក្បែរ Angela អស់​រយៈ​ពេល​ជាង ៦ ឆ្នាំ​មក​នេះ។ លោក​ក៏​ធ្លាប់​បញ្ជាក់​ដែរ​ថា សម្រស់​របស់ Angelababy គឺ​ធម្មជាតិ ដោយ​បាន​លើក​ឡើង​ថា “ខ្ញុំ​មិន​មែន​ល្ងង់​ដល់​ថ្នាក់​មិន​ដឹង​ថា​អ្វី​​ពិត​អ្វី​ក្លែង​ក្លាយ​នោះ​ទេ”។

 

ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy

 

សម្រាប់ Angelababy វិញ នាង​ក៏​បាន​លះបង់​ជាច្រើន​ដើម្បី​កសាង​ចំណង​ស្នេហ៍​មួយ​​នេះ។ ប្រឈម​មុខ​ជាមួយ​មតិ​អវិជ្ជមាន​របស់​មហាជន Angela នៅ​តែ​ស្ងៀម​ស្ងាត់​នៅ​ក្បែរ​ និង​អត់ឱន​ឲ្យ​មិត្ត​ប្រុស​​ជានិច្ច។ នៅ​ពេល​ត្រូវ​គេ​សួរ​ពី​រឿង​ស្រលាញ់​គ្នា​តែ​ម្ខាង​របស់ Xiaoming ចំពោះ Zhao Wei នាង​បាន​ឆ្លើយ​ថា “Xiaoming ស្រលាញ់ និង​គោរព Zhao Wei។ សូម្បី​តែ​ខ្ញុំ​ក៏​យក​គាត់​ជា​គំរូ​ដែរ។ ខ្ញុំ​គិត​ថា Zhao Wei ជា​ស្នេហា​រួម​របស់​ពួក​យើង។ ខ្ញុំ​ត្រេកអរ​​ណាស់​នៅ​ពេល​ឃើញ Xiaoming បាន​សហការ​ជាមួយ​បង Zhao Wei”។

 

ខែវិច្ឆិកា ឆ្នាំ ២០១៤ ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង សៀងហៃ Huang Xiaoming ប្រកាស​ថា​នឹង​យក​ Angelababy ធ្វើ​​ជា​ភរិយា។ ក្រោយ​មក​ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ថ្មី នៅ​លើ​ឆាក​ដ៏​ធំ​ដែល​មាន​ទស្សនិកជន​ទស្សនា​តាម​ទូរទស្សន៍​រាប់​លាន​នាក់​នោះ Xiaoming បាន​ឱប Angelababy និង​និយាយ​ថា “បង​នឹង​យក​ជីវិត​មួយ​នេះ​ដើម្បី​ការពារ​អូន”។

 

ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy

 

ចំណង​ស្នេហា​​ដ៏​កក់​ក្ដៅ​របស់ Angelababy និង Huang Xiaoming នៅ​ទី​បញ្ចប់​ក៏​នឹង​បើក​​ទៅ​ទំព័រ​មួយ​ទៀត ដោយ​ពួក​នឹង​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា​នៅ​ថ្ងៃ​ទី ៨ ខែ​តុលា ខាង​មុខ។ មង្គល​ការ​នេះ​ត្រូវ​គេ​គ្រោង​ទុក​ថា នឹង​មាន​​ភ្ញៀវ​ចូល​រួម ២០០០ នាក់។ ចំណង​ដៃ​ដែល​កូន​កំលោះ​ជូន​ទៅ​កូន​ក្រមុំ​គឺ​ប្រាក់​ចំនួន ៣៨,៣៨ លាន​យាន់ (៦លាន​ដុល្លារ)។

 

Huang Xiaoming ក៏​បាន​រៀបចំ​ទិញ​ចិញ្ចៀន​ពេជ្រ​​មួយ​វង់​រូប​ផ្លែ​សារី​ ៥,៥៣ ការ៉ាត់ បូក​រួម​នឹង​ពេជ្រ​តូច​ៗ​​ចំនួន ៧៣ គ្រាប់​ដែល​មាន​តម្លៃ​ ៣៤,៤ លាន​យាន់ (៥,៤​លាន​ដុល្លារ) ជូន​ Angela ដើម្បី​បង្ហាញ​ពីចិត្ត​ស្មោះ​របស់​ខ្លួន​ដែរ​៕

 

ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy

 

ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy

 

ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy

 

ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy

 

ប្រវត្តិ​ស្នេហា ៧ឆ្នាំ​របស់​តារា​ល្បី​ចិន Huang Xiaoming និង Angelababy

 

ចុចអាន៖ចំណង​ស្នេហា​​​ជិត ២០ ឆ្នាំ របស់​យ៉ាងគួ និង សៀវ​​ឡុង​នី សិង្ហបុរី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ បរទេស