Apple គ្រោង​ផលិត​ក្បាល​កាស​​ថ្មី​តូច​ដើម្បី​​ជួយ​ឲ្យ​ការ​ផលិត​ iPhone ក្រោយ​កាន់​តែ​ស្ដើង


Apple គ្រោង​ផលិត​ក្បាល​កាស​​ថ្មី​តូច​ដើម្បី​​ជួយ​ឲ្យ​ការ​ផលិត​ iPhone ក្រោយ​កាន់​តែ​ស្ដើង

​បន្ទាប់​បាន​ដាក់​បញ្ចូល​រន្ធ​ USB ​ប្រភេទថ្មី​គឺ​​ USB Type-C​ សម្រាប់​កុំព្យូទ័រ​ MacBook រួច​មក​ ឥលូវ​ក្រុមហ៊ុន​ Apple ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​តែ​ធ្វើ​ការ​ផលិត​នូវ​ក្បាល​កាស​ប្រភេទ​ថ្មី​​ដើម្បី​ជួយ​​សម្រួល​ដល់​ការ​​រចនា​រូបរាង​របស់​​ iPhone ជំនាន់​ក្រោយៗ​​ឲ្យ​មាន​កម្រាស់​កាន់​តែ​ស្ដើង។

 

Apple គ្រោង​ផលិត​ក្បាល​កាស​​ថ្មី​តូច​ដើម្បី​​ជួយ​ឲ្យ​ការ​ផលិត​ iPhone ក្រោយ​កាន់​តែ​ស្ដើង

 

កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រុមហ៊ុន Apple ​​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ប៉ាតង់​​នៅ​ការិយាល័យ​សិទ្ធិប៉ាតង់​ និង យីហោ​របស់​សហរដ្ឋ​​អាមេរិក​លើ​ការ​ផលិត​​​​ក្បាល​កាស​ប្រភេទ​ថ្មី​មាន​ឈ្មោះ​ថា​ ‘D-shaped connector’ ដែល​ក្បាល​កាស​ប្រភេទ​ថ្មី​នេះ​នឹង​ជំនួស​​ក្បាល​កាស​ដែល​កំពុង​ប្រើ​បច្ចុប្បន្ន​ ដែល​មាន​ទំហំ​ ៣,៥ ម.ម និង ២,៥ ម.ម។

 

Apple គ្រោង​ផលិត​ក្បាល​កាស​​ថ្មី​តូច​ដើម្បី​​ជួយ​ឲ្យ​ការ​ផលិត​ iPhone ក្រោយ​កាន់​តែ​ស្ដើង

 

D-shaped connector ​នេះ​​នឹង​​ត្រូវ​បាន​រចនា​ឡើង​មាន​មុខងារដូច​ទៅ​​ក្បាល​កាស​ប្រភេទ TRRS ដែល​មាន​ទំហំ​ ៣,៥ ម.ម​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ការ​ឌីស្សាញ​​ខុស​គ្នា​។​ វា​មាន​ទំហំ​​តូច​ដើម្បី​​​​ប្រើសម្រាប់​​តម្រូវ​ឧបករណ៍​ដែល​មាន​កម្រាស់​ស្ដើង​បំផុត ហើយ​​ចំណុច​​ខុស​គ្នា​​មួយទៀត​​​នោះ​គឺ​​ការ​រចនា​រូបរាង​របស់​វា​​​មាន​រាង​ដូច​ទៅ​នឹង​អក្សរ​ ‘D’ ។

 

Apple គ្រោង​ផលិត​ក្បាល​កាស​​ថ្មី​តូច​ដើម្បី​​ជួយ​ឲ្យ​ការ​ផលិត​ iPhone ក្រោយ​កាន់​តែ​ស្ដើង

 

ជា​មួយ​នឹង​ការ​រចនា​រូបរាង​ដូច​ទៅ​នឹង​អក្សរ​ D នេះ​​មាន​ន័យ​ថា​​ ផ្ទៃ​ចំហៀង​ម្ខាង​របស់​ក្បាល​កាស​គឺ​មាន​រាង​រាប​ស្មើ​ និង​ម្ខាង​ទៀត​រាង​មូល។ ដូច្នេះ​​បើ​ការ​ផលិត​ក្បាល​កាស​ប្រភេទ​នេះ​បាន​ជោគជ័យ​ iPhone ជំនាន់​ក្រោយ​នឹង​មាន​កម្រាស់​កាន់​តែ​ស្ដើង ​ព្រោះ​វា​បាន​កាត់​បន្ថយ​ទំហំ​​រន្ធ​កាស​បាន​មួយ​ភាគ​ធំ៕​

 

 

អាន​បន្ត៖  iPhone 6s/6s Plus ទក់​សាច់​ពេល​ធ្វើ​តេស្ដ​ដោយ​ម្ចាស់​ជើង​ឯក MMA

 

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ ibnlive