ក្រសួងសុខាភិបាល កំទេចចោល​នូវ​ឱសថ​ក្លែងក្លាយ​ជិត ២​តោន

ភ្នំពេញ: ​ក្រសួងសុខាភិបាល បានធ្វើការ​ដុតបំផ្លាញ​នូវ​ឱសថ​ក្លែងក្លាយ​ចំនួន ៥៤ កា​រ៉ុង ស្មើនឹង​ជិត​ពីរ​តោន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​។ ពិធី​នោះ បានធ្វើ​ឡើង​នៅ​ឡ​កំទេច​សំណល់​វេជ្ជសាស្ត្រ នៅ​បឹង​ជើងឯក ជិត​ទីលាន​ចាក់សំរាម ដែល​ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែង​ក្នុង​ពិធី​ដុត​កម្ទេចចោល​នូវ​ឱសថ​ក្លែងក្លាយ​ទាំងនោះ​ថា ឱសថ​ក្លែងក្លាយ​ជិត ២​តោន​នោះ ត្រូវបាន​រឹបអូស និង​ប្រមូលយក​ពី​ខេត្តបន្ទាយមានជ័យ កាលពី​ឆ្នាំ​២០១១៕​