ដឹក​ថ្នាំ​ញៀន​តាម​រថ​យន្ត​ទួ​រីស ប្រុង​លោត​ឆ័ត្រ​មក​ភ្នំ​ពេញ ត្រូវ​ស​មត្ថ​កិច្ច​ស្ទាក់​ចាប់​បាន ​

​កំពង់ឆ្នាំង​៖ ​មនុស្ស​ ៣​នាក់ និង​ថ្នាំ​ញៀន​​ជិត​ ១​​គី​ឡូ​ក្រាម​ត្រូវ​គេ​​ឃាត់​​បាន​កាល​ពី​​ចុង​​សប្ដាហ៍​​ក​ន្លង​ទៅ​គ្រា​ ​ដែល​​កំ​ពុង​​ធ្វើ​ច​រា​ច​រ​ណ៍​​ឆ្លង​កាត់​​ខេត្ត​​មក​ដល់​​ចំ​ណុច​​ភូមិ​​អង្គ ឃុំ​​ព​ពេល ស្រុក​​ប​រិ​បូរណ៍ ។​ ​លោក ជុន ថា​រិ​ទ្ឋ ស្នង​កា​ររង​ទទួល​បន្ទុ​ក​​បង្ក្រាប​​ប​ទ​​ល្មើស​ នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត កំ​ពង់​ឆ្នាំង បាន​​ថ្លែង​ថា​នេះ​​ជា​លើ​ក​ទី​មួយ​​ហើ​យ​ ដែល​​សមត្ថ​កិច្ច​​ខេត្ត កំពង់ឆ្នាំង ​ឃាត់​​ចាប់​បាន​​គ្រឿង​ញៀន​​ក្នុង​​ទ្រុង​ទ្រាយ​​ធំ​​ដូ​ច្នេះ ។ លោក​​ថា​ជន​សង្ស័យ​​មាន​​គ្នី​គ្នា ​៣​​នាក់​​ឈ្មោះ សំ សា​រឿន អា​យុ​​៥៩​​ឆ្នាំ , ឈ្មោះ យ័ន្ត មុំ អា​យុ​​៣៦​​ឆ្នាំ ជា​​ប្រពន្ធ​មាន​​ទី​លំ​នៅ​សង្កាត់​​ទួល​​សង្កែ ខណ្ឌ​​ប្ញ​​ស្សី​កែវ​ រាជ​ធា​នី​​ភ្នំ​ពេញ និង ៣​ឈ្មោះ មី រ៉ែ​ម អា​យុ​​៤៥​ឆ្នាំ មាន​​ទី​លំ​នៅ ភូមិ​​កណ្តាល ឃុំ​​ពា​ន្ត​​រោង ស្រុក​ស្វាយ​​អ​ន្ទ​រ ខេត្ត​ព្រៃ​វែង ។ ពួកគេ​បាន​ប្រើប្រាស​រថយន្ត​ម៉ាក​ទូ​រី​ស ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 2D – 1371 ធ្វើដំណើរ​ចេញពី​ខេត្តបាត់ដំបង ក្នុង​គោ​ល​ដៅ​ទៅកាន់​ភ្នំពេញ ។ ប៉ុន្តែ​ពេល​ដល់​ចំណុច​ខាងលើ​ក៍​ត្រូ​វ​សមត្ថកិច្ច​ឃាត់ […]