យោធានីហ្សេរីយ៉ា ប្ដេជ្ញាកម្ចាត់ភេរវកម្ម ឲ្យអស់ពីប្រទេស នៅត្រឹមខែធ្នូ

ឡាហ្គូស៖ ប្រភពពីកងទ័ព ក្នុងប្រទេសនីហ្សេរីយ៉ា បានឲ្យដឹងថា មិនដឹងថាត្រូវចំណាយ ទឹកប្រាក់ អស់ចំនួនប៉ុន្មាន នោះទេ ដើម្បីបញ្ចប់អំពើភេរវកម្ម នៅក្នុងប្រទេសនីហ្សេរីយ៉ា នៅត្រឹមខែធ្នូ ឆ្នាំ២០១៥។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ នេះដោយដក ស្រង់ប្រភពពី មន្រ្តី ប៉ូលិស បន្ដទៀតថា ការបំផ្ទុះគ្រាប់បែកនាពេលចុងក្រោយនេះ មានបំណង ដើម្បីបង្វែការយកចិត្តទុក ដាក់របស់ ក្រុមយោធា ពីការសម្រេចគោលដៅរបស់ពួកគេ នៅក្នុង សង្គ្រាមប្រឆាំងនឹងអំពើភេរវកម្ម។

មេបញ្ជាការយោធាទទួលបន្ទុកទីក្រុងភាគឦសានលោក យូសៅ អាប៊ូបាការ បានមានប្រតិកម្ម តបទៅ នឹងករណី បំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងគំហុក នារយៈពេលចុងក្រោយនេះ ដោយ លោកដាក់សង្ស័យថា ជាសកម្មភាពប្រព្រឹត្ត ដោយក្រុមបះបោរ នៃផ្នែកខ្លះលើផ្ទៃប្រទេស។ ប៉ុន្ដែលោកបានបញ្ជាក់ទៀតថា យោធាបានទទួលតម្រុយពីក្រុមអ្នក ដែលបានចូលរួមក្នុង ការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលធ្វើឡើងនៅ រដ្ឋធានី នៃភាគឦសានក្នុងរដ្ឋ ប័រណូ នោះរួច ទៅហើយ៕

យោធានីហ្សេរីយ៉ា ប្ដេជ្ញាកម្ចាត់ភេរវកម្ម ឲ្យអស់ពីប្រទេស នៅត្រឹមខែធ្នូ

  • យោធានីហ្សេរីយ៉ា ប្ដេជ្ញាកម្ចាត់ភេរវកម្ម ឲ្យអស់ពីប្រទេស នៅត្រឹមខែធ្នូ已关闭评论
  • 347 views
  • Hide Sidebar
    A+
Publish on:2015/10/05  Category:​អន្តរជាតិ