រថយន្ដ Ford ​បុក​គូទ​បា​ឡែ​ន​​កំពុង​ចត ​រួច​​ព្យាយាម​បើកគេច​​ទាំង​ដាច់​កង់​​​រហូត​ទៅ​មុខ​លែង​​​កើត

រាជ​ធានី​ភ្នំពេញ ៖ ហេតុ​ការ​ណ៍គួ​រ​ឱ្យ​​ភ្ញាក់​ភ្អើ​​ល​មួយ​បាន​កើតឡើង ​ខណៈ​​​រថយន្ដ Ford មួយ​បាំង​កន្លះ​មួយ​គ្រឿងបើក​​ដោយ​បុរស​ម្នាក់​បាន​រេ​ចង្កូត​​ទៅ​​បុក​រថ​យ​ន​បា​ឡែ​ន​​មួយ​គ្រឿង ដែល​កំពុងចត​​ចោល​លើ​ផ្លូវ ​បណ្ដាលឱ្យ​​ខូច​ទាំង​សងខាង​​រួច រួច​គា​គី​ខាង​​រថ​យន្ដ Ford ​ដែល​បង្ក​នោះ​ ​មិន​បាន​​ឈប់​ដោះស្រាយទេ ដោយ​​ព្យាយាម​បើក​រត់គេច​ទាំង​​ដាច់​កង់​មុខ​មួយ​ចំហៀង​​ខាងស្ដាំ​ រហូត​ទៅ​ដល់​ស្ពាន​ជ្រោយចង្វារ​ ​ទើប​រថយន្ដ​​បើក​ទៅ​មុខ​លែង​​រួច ទើប​ភាគី​ខាង​រថយន្ដ​បា​ឡែ​ន​​ចាប់​បាន​ដោះស្រាយ​គ្នា ។

ហេតុ​ការណ៍​​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៤ ​កញ្ញា ​២០១៥ ស្ថិត​នៅ​មុខ​ក្លិប ហូលីដេ តាម​បណ្ដោយ​​ផ្លូវលេខ៦៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

យោង​​តាម​ប្រភព​​ពី​កន្លែង​កើតហេតុ​​ឱ្យ​​ដឹង​ថា ​គេ​ឃើញ​រថយន្ដ Ford​មួយ​បាំង​កន្លះ​មួយ​គ្រឿង ព​ណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ  2AD-5100 បើក​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវលេខ​៦៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​​ជើង​ជិះ​យ៉ាង​​លឿន ខណៈ​ដែល​មក​ដល់​​ចំណុច​កើតហេតុ​​ខាងលើ ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​បា​ឡែ​ន​មួយ​គ្រឿង ព​ណ៌​​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE -3717 ដែល​ម្ចាស់​នេះ​ បាន​ចត​​​លើ​ផ្លូវ ហើយ​ចូល​ក្លិប ហូលីដេ ​បណ្ដាលឱ្យ​យ​ខូច​​ទាំង​​សងខាង ​ដោយ​ភាគី​ខាង​រថយន្ដ Ford មួយ​បាំង​កន្លះ ដាច់​​កង់ ចំណែក​ភាគី​ខាងរថយន្ដបា​ឡែ​នខ្ទេច​គូទ​មួយ​​ចំហៀង​ខាង​ធ្វេ​ង រួច​គា​គី​ខាង​រថយន្ដ Ford មួយ​បាំង​កន្លះ ដែល​បង្ក​មិន​ឈប់​​ដោះស្រាយ ហើយ​ព្យាយាម​បើក​រត់គេច​ទាំង​ដាច់​កង់​មុខ​មួយ​ចំហៀង​ខាងស្ដាំ​ រហូត​ទៅ​ដល់​ស្ពាន​ជ្រោយចង្វារ​ ទើប​រថយន្ដ​បើក​ទៅ​មុខ​លែង​រួច ទើប​ភាគី​ខាង​រថយន្ដ​បា​ឡែ​ន​ចាប់​បាន​ដោះស្រាយ​គ្នា ។