មន្ត្រី​មើលបំណាំ​គ្នា​និង​យក​លុយ​ដាក់​ហោប៉ៅ​រៀងខ្លួន​ ទុក​ឲ្យ​ផ្លូវ​ជំនួយ​ADB​តម្លៃ​ជាង​១០​លាន​ដុល្លារ​ រង​ការ​ខូចខាត​យ៉ាងដំណំ​

​ផ្លូវភ្លោះ​មួយ​ខ្សែ​ជា​ផ្លូវ​បង្កប់​ទុយោ​បង្ហូរទឹក​សំអុយ​ចេញពី​ក្រុងព្រះសីហនុ​ ឆ្ពោះទៅ​អាង​ចម្រោះ​ទឹក​ស្អាត​ បណ្តោយ​ឆ្នេរ​អូរ​ឈើទាល​ ដែល​ជា​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ មាន​តម្លៃ​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ បាន​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ​តាំងពី​ជំនាន់​ឯកឧត្តម​ ស្បោង​ សា​រ៉ាត​ អតីត​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ​ និង​លោក​ ជិន​ សា​រិ​ន​ អតីត​ជា​អភិបាល​ក្រុងព្រះសីហនុ​មក​ម្ល៉េះ​ ដោយសារ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​មើលបំណាំ​គ្នា​ និង​យក​លុយ​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន​ពី​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹក​ដី​ មិន​ខ្វល់​មាន​វិធានការ​ថែទាំ​ផ្លូវ​ឡើយ​ ទោះបី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ធ្លាប់​បាន​ស្នើ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ សាលាក្រុង​ និង​សាលាសង្កាត់​ ជួយ​សហការ​អនុវត្តន៍​បញ្ឈប់រថយន្ត​បែន​ដឹក​ដី​ក្នុង​ក្រុង​ដែល​មាន​ទម្ងន់​លើស​ពី​៥​តោន​ក៏​ដោយ​ ។​

​ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា​ ចរាចរណ៍​រថយន្ត​បែន​ដឹក​ដី​របស់​មន្ត្រី​យោធា​ផ្នែក​វិស្វកម្ម​ម្នាក់​ឈ្មោះ​ វង់​ វិសាល​ ដែល​ផ្ទុក​លើស​ពី​៥​តោន​រហូត​ដល់​ទៅ​ជាង​១៥​តោន​នោះ​ បាន​ធ្វើ​ឲ្យ​ផ្លូវ​ក្នុង​ក្រុង​បាក់​ស្រុត​រង​ការ​ខូចខាត​ ហើយ​ប្រឈម​នឹង​ការ​បែកបាក់​ទុយោ​បង្ហូរទឹក​សំអុយ​ទៀត​ផង​ ។​

​គេ​មិន​ទាន់​ដឹង​ថា​ តើ​ឯកឧត្តម​ យន្ត​ មីន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ និង​លោក​ អ៊ី​ សុខ​ឡេ​ង​ អភិបាល​នៃ​គណៈ​អភិបាល​ក្រុងព្រះសីហនុ​ ទើប​ឡើង​តំណែង​ថ្មី​ បញ្ចេញ​កណ្តាប់ដៃ​ដែក​ចាត់ការ​ទៅ​លើ​ម្ចាស់​រថយន្ត​បែន​ដឹក​ដី​លើស​ទម្ងន់​កំណត់​ ដែល​បំផ្លិចបំផ្លាញ​ផ្លូវ​ក្នុង​ក្រុង​បាន​កម្រិត​ណា​នោះ​ទេ​ ៕​

មន្ត្រី​មើលបំណាំ​គ្នា​និង​យក​លុយ​ដាក់​ហោប៉ៅ​រៀងខ្លួន​ ទុក​ឲ្យ​ផ្លូវ​ជំនួយ​ADB​តម្លៃ​ជាង​១០​លាន​ដុល្លារ​ រង​ការ​ខូចខាត​យ៉ាងដំណំ​មន្ត្រី​មើលបំណាំ​គ្នា​និង​យក​លុយ​ដាក់​ហោប៉ៅ​រៀងខ្លួន​ ទុក​ឲ្យ​ផ្លូវ​ជំនួយ​ADB​តម្លៃ​ជាង​១០​លាន​ដុល្លារ​ រង​ការ​ខូចខាត​យ៉ាងដំណំ​ មន្ត្រី​មើលបំណាំ​គ្នា​និង​យក​លុយ​ដាក់​ហោប៉ៅ​រៀងខ្លួន​ ទុក​ឲ្យ​ផ្លូវ​ជំនួយ​ADB​តម្លៃ​ជាង​១០​លាន​ដុល្លារ​ រង​ការ​ខូចខាត​យ៉ាងដំណំ​មន្ត្រី​មើលបំណាំ​គ្នា​និង​យក​លុយ​ដាក់​ហោប៉ៅ​រៀងខ្លួន​ ទុក​ឲ្យ​ផ្លូវ​ជំនួយ​ADB​តម្លៃ​ជាង​១០​លាន​ដុល្លារ​ រង​ការ​ខូចខាត​យ៉ាងដំណំ​