ឱសថ​ក្លែងក្លាយ​ជិត​២​តោន​ត្រូវ​បាន​ដុត​កម្ទេច​ បន្ទាប់​ពី​ឈ្មួញ​នាំ​ចូល​បាន​យ៉ាង​រលូន​ យក​មក​លក់​តាម​ឱសថស្ថាន​

​ឱសថ​ក្លែងក្លាយ​ចំនួន​៥៤​កា​រ៉ុ​ង​ មាន​ទម្ងន់​ស្មើនឹង​១.៩៦៧,២០​គីឡូក្រាម​ ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ នៅ​ទីលាន​ដុត​សំរាម​ជើងឯក​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​,​ ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​លោក​ គ្រី​ស្ទៀ​ន​ កូ​ណា​ន់​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ បន្ទាប់​ពី​ឱសថ​ក្លែងក្លាយ​ទាំងនោះ​ឈ្មួញ​នាំ​ចូល​បាន​យ៉ាង​រលូន​ មិន​រំខាន​ដល់​សមត្ថកិច្ច​ច្រក​ទ្វារ​ យក​មក​លក់ដូរ​តាម​បណ្តា​ឱសថស្ថាន​នានា​ដោយ​សេរី​ ។​

​មជ្ឈដ្ឋាន​អ្នក​រិះគន់​មួយ​ចំនួន​ បាន​លើក​ឡើង​ថា​ ឱសថ​ក្លែងក្លាយ​ទាំងនោះ​មិនមែន​ធ្លាក់​ពីលើ​មេឃ​មក​ទេ​ តែ​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​តាម​គ្រប់​ច្រក​យ៉ាង​រលូន​ យក​មក​លក់​តាម​បណ្តា​ឱសថស្ថាន​នានា​ ទើប​សមត្ថកិច្ច​បង្ក្រាប​ចាប់​បាន​តាម​ក្រោយ​ ហើយ​នេះ​ជា​តួលេខ​ចាប់​បាន​ ចុះ​ឱសថ​ក្លែងក្លាយ​ដែល​ចាប់​មិន​ទាន់​បាន​ មាន​ប៉ុន្មាន​ទៀត​ និង​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​ដែល​រង​ការ​ប៉ះពាល់​ដល់​សុខភាព​ ដោយសារ​ការ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​ ខណៈ​ចំណាត់ការ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មាន​កម្រិត​ទន់ខ្សោយ​ គឺ​ដឹង​តែ​ពី​ប្រមូល​យក​លុយ​ដាក់​ហោប៉ៅ​តាម​ជំនាញ​រៀងខ្លួនៗ​ ៕​

ឱសថ​ក្លែងក្លាយ​ជិត​២​តោន​ត្រូវ​បាន​ដុត​កម្ទេច​ បន្ទាប់​ពី​ឈ្មួញ​នាំ​ចូល​បាន​យ៉ាង​រលូន​ យក​មក​លក់​តាម​ឱសថស្ថាន​ ឱសថ​ក្លែងក្លាយ​ជិត​២​តោន​ត្រូវ​បាន​ដុត​កម្ទេច​ បន្ទាប់​ពី​ឈ្មួញ​នាំ​ចូល​បាន​យ៉ាង​រលូន​ យក​មក​លក់​តាម​ឱសថស្ថាន​  ឱសថ​ក្លែងក្លាយ​ជិត​២​តោន​ត្រូវ​បាន​ដុត​កម្ទេច​ បន្ទាប់​ពី​ឈ្មួញ​នាំ​ចូល​បាន​យ៉ាង​រលូន​ យក​មក​លក់​តាម​ឱសថស្ថាន​ឱសថ​ក្លែងក្លាយ​ជិត​២​តោន​ត្រូវ​បាន​ដុត​កម្ទេច​ បន្ទាប់​ពី​ឈ្មួញ​នាំ​ចូល​បាន​យ៉ាង​រលូន​ យក​មក​លក់​តាម​ឱសថស្ថាន​