ទេសចរ​អា​មេ​រិ​ក​ម្នាក់​ធ្លាក់​ពី​លើសណ្ឋាគារ​សុខា​ របស់​ឧកញ៉ា​ សុខ​ គង់​ ស្លាប់​មិនដឹង​មូលហេតុ​ ដែល​ជា​អ្នក​ស្លាប់​គម្រប់​ទី​៤​ហើយ​

​នៅ​វេលា​ម៉ោង​១០​ព្រឹក​ នា​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ឋិត​នៅ​ភូមិ​១​ ក្រុម​៣​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ ដោយសារ​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​បាន​ស្លាប់​ពីលើ​សណ្ឋាគារ​សុខា​ នៅ​ជាន់​លើ​គេ​បង្អស់​របស់​លោក​ឧកញ៉ា​ សុខ​ គង់​ មក​ដី​មិនដឹង​មូលហេតុ​ បណ្តាល​ឲ្យ​ស្លាប់​បាន​បត់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ធ្លាក់​ពីលើ​សណ្ឋាគារ​សុខា​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នោះ​ មានឈ្មោះ​ Harris​ Charles​ Frederick​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ​ ជនជាតិ​អា​មេ​រិ​កាំ​ង​ កាន់​លិខិតឆ្លងដែន​លេខ​ 505850099​ និង​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​សុខា​នេះ​កាលពី​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​បន្ទប់​លេខ​៧២៨​ ជាន់​ទី​៧​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ឡើង​ទៅ​ជាន់​ខាងលើ​គេ​បង្អស់​ គឺជា​ន់ទី​២០​ ហើយ​មិនដឹង​មូលហេតុ​អ្វី​ បានជា​ធ្លាក់​មក​ក្រោម​ស្លាប់​បាត​បង់ជីវិត​តែ​ម្តង​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ ចាប់តាំងពី​សាងសង់​ឲ្យ​កើត​ចេញ​ជា​រូបរាង​មក​ សណ្ឋាគារ​សុខា​របស់​លោក​ឧកញ៉ា​ សុខ​ គង់​ ថៅកែ​ក្រុមហ៊ុន​ប្រេង​សូ​គី​ម៉ិច​ និង​ជា​ឈ្មួញ​ប្រមូល​លុយ​ពី​ភ្ញៀវ​ទេសចរ​នៅ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីឈ្មោះ​នោះ​ មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៤​នាក់​ហើយ​ ខណៈ​អ្នកគ្រប់គ្រង​សណ្ឋាគារ​តែងតែ​បិទ​បាំង​ព័ត៌មាន​មិន​ឲ្យ​ធ្លាយ​ចេញ​មក​ក្រៅ​ឡើយ​ ៕​

ទេសចរ​អា​មេ​រិ​ក​ម្នាក់​ធ្លាក់​ពី​លើសណ្ឋាគារ​សុខា​ របស់​ឧកញ៉ា​ សុខ​ គង់​ ស្លាប់​មិនដឹង​មូលហេតុ​ ដែល​ជា​អ្នក​ស្លាប់​គម្រប់​ទី​៤​ហើយ​