សមាជិក សហគមន៍ ចិន ជប៉ុន កូរ៉េ រឹតចំណងមិត្តិភាព ដើម្បីពង្រឹងអាជីវកម្ម នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ សមាជិកសហគមន៏ ចិន ជប៉ុន កូរ៉េនិងកម្ពុជា ជាង៤៥០នាក់ បានប្រមូលផ្តុំ ជាលក្ខណៈបណ្តាញណិជ្ជកម្ម និង អាជីវកម្ម នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីរឹតចំណងមិត្តិភាព ភាពជាដៃគូ រវាង ប្រទេសនីមួយៗសម្រាប់ជាឱកាសអាជីវកម្មរបស់ខ្លួន។

ព្រឹត្តិការណ៍ពាណិជ្ជកម្មបណ្តាញចិន ជប៉ុន កូរ៉េនិងកម្ពុជា KJCC លើកទីពីរគឺត្រូវបានរៀបចំដោយអ្នកផលិត ប្រព័ន្ធ ផ្សព្វផ្សាយពីបីប្រទេសគឺ Enjoy Cambodia ប្រទេសចិន, Phnom ប្រទេសជប៉ុន, Coupon King ប្រទេសជប៉ុន និង Peoplein ប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះផ្តល់នូវវេទិកាសម្រាប់ការប្រាស្រ័យទាក់ទងសម្រាប់ប្រជាជនដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជានេះ។

ព្រឹត្តិការណ៍លើកដំបូងរបស់យើងនៅក្នុងខែមេសាឆ្នាំនេះមានអ្នកចូលរួមជាង៤០០ នាក់ នៅ D22 នៃអគារ Phnom Penh Tower ។ នៅក្នុងព្រឹត្តិការណ៍នោះមាន ការសម្តែងដោយសិល្បករដែលមានជំនាញវិជ្ជាជីវៈ របស់ប្រទេស នីមួយៗ និងកម្មវិធីលេងហ្គេមរួមគ្នាផងដែរ។ អ្នកចូលរួមទាំងអស់ពិតជាអាចរីករាយនិងពង្រីក ឱកាសជាអាជីវកម្ម របស់ខ្លួនបានយ៉ាងប្រាកដ។

ព្រឹត្តិការណ៍នេះត្រូវបានគ្របដណ្តប់ដោយប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងប្រទេសកម្ពុជា ដោយសារតែគឺជា ព្រឹត្តិការណ៏ គួរឲ្យចាប់អារម្មណ៏ ជាលើកដំបូងសម្រាប់ប្រទេសទាំងបីប្រទេសចិនកូរ៉េនិងប្រទេសជប៉ុន ដែលរួមគ្នា បង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនៅក្នុងប្រទេសកម្ពុជា។ ប្រទេសទាំងបីគឺឥឡូវនេះជា ដៃគូសំខាន់ណាស់សម្រាប់ ការអភិវឌ្ឍប្រទេសកម្ពុជា។

ក្រុមហ៊ុនឧបត្ថម្ភនិងក្រុមហ៊ុនដៃគូសម្រាប់ព្រឹត្តិការណ៍នេះដែលនឹងត្រូវបានរៀបរាប់នៅពេលក្រោយ។ ការបង្ហាញ ពីរបៀបដែលព្រឹត្តិការណ៍នេះបានទាញការយកចិត្តទុកដាក់ពី អង្គភាពអាជីវកម្មនៅក្នុងប្រទេសនេះ។ ក្រុមអ្នក រៀបចំជឿជាក់ថាពួកគេបានផ្ដល់តាមរយៈវេទិកាព្រឹត្តិការណ៍ KJCC នេះនឹងជាគន្លឹះមួយសម្រាប់សកម្មភាព ដែល ទទួលបានជោគជ័យសម្រាប់អាជីវកម្មអន្តរជាតិ៕