កាយរឹទ្ធិកម្ពុជា ទទួលបាន សមាជិកថ្មី ជាង៣០នាក់ មកពីសាលា ឯកជនមួយ

ភ្នំពេញ៖ នាថ្មីៗនេះ ការិយាល័យ យុវជនកាយរីទ្ធិកម្ពុជា បានទទួលយុវជន ប្រមាណ៣៥នាក់ថ្មីទៀត មកពីសាលាអន្តរជាតិ អាមេរិកកាំងប្រ៊ីដ ជាសាលាឯកជនមួយ ដែលបានស្ម័គ្រចិត្តលះបង់ខ្លួន ដើម្បី ចូលរួមកិច្ចការងារមនុស្សធម៌ ។

ពិធីទទួលយកយុវជន៣៥នាក់ថ្មីនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ នៅសាលា អន្តរជាតិអាមេរិកាំងប្រ៊ីដ ដោយយុវជនបានសច្ចាប្រណិធាន បំពាក់កន្សែង ដើម្បីចូលរួមកសាងអភិ វឌ្ឍន៍ប្រទេស និងសង្គមជាតិ ជាមួយរាជរដ្ឋាភិបាល។

លោក គៀក សុខុម លេខាធិការរងនិងអនុប្រធានការិយាល័យយុវជនកាយរឹទ្ធិកម្ពុជា ដែលបានចូលរួម ក្នុងពិធីនេះ បានថ្លែងថា យុវជនទាំង៣៥នាក់នេះ នឹងចូលរួមយ៉ាងសំខាន់បន្ថែមទៀត ជាមួយរាជ រដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ លោកថា កម្លាំងកាយរីទ្ធិ គឺមានការហាត់ពត់ឱ្យមាន កាយ សម្បទានមាំមួន ដែលទទួលបានការអប់រំល្អ មានចំណេះដឹង ចំណេះធ្វើប្រកបដោយគុណភាពខ្ពស់ គុណសម្បត្តិល្អ មានសមត្ថភាពខ្ពស់ និងមានការទទួលខុសត្រូវ និងមានជំនឿចិត្តពីអ្នកដ៏ទៃ។

លោក ស៊ី លាង សាលាអន្តរជាតិអាមេរិកកាំងប្រ៊ីដ ឆ្លើយតបចំពោះការអំពាវនាវរបស់ក្រសួង នាពេល កន្លងមក ទើបសាលាអាមេរិកកាំងប្រ៊ីងបានបំផុស ឱ្យសិស្សានុសិស្សចូលរួមចលនាកាយរឹទ្ធិ ជាក់ស្តែង ក្នុងឆ្នាំសិក្សា២០១៥-២០១៦ សាលាជ្រើសរើសបានកាយរឹទ្ធិជំនន់ទី១ សរុបចំនួន៣៥នាក់ ក្នុងនោះ ស្រី២៥នាក់ ត្រូវជា៥កងល្បាត។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញថា យុវជន កាយរឹទ្ធិកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានចំនួន ១២ម៉ឺននាក់ នៅទូទាំងប្រទេស៕

កាយរឹទ្ធិកម្ពុជា ទទួលបាន សមាជិកថ្មី ជាង៣០នាក់ មកពីសាលា ឯកជនមួយ

កាយរឹទ្ធិកម្ពុជា ទទួលបាន សមាជិកថ្មី ជាង៣០នាក់ មកពីសាលា ឯកជនមួយ

កាយរឹទ្ធិកម្ពុជា ទទួលបាន សមាជិកថ្មី ជាង៣០នាក់ មកពីសាលា ឯកជនមួយ