រថយន្តបែនដឹកដី បើកកោះខ្សែ ភ្លើងបាក់បង្គោល អស់៤ដើម

ភ្នំពេញ ៖ រថយន្តបែនដឹកដី ១គ្រឿង បានបើកចេញពីផ្លូវលំ បានទាក់ខ្សែភ្លើង និងខ្សែកាបធ្លាក់រាយប៉ាយពេញផ្លូវ និងបណ្តាលឱ្យបាក់បង្គោល ខ្សែភ្លើងអស់៤ដើម ព្រមទាំងទុស្សេខ្សែភ្លើង ឆេះមួយបង្គោលបណ្តាលឱ្យមាន ភ្លើងឆាបឆេះទៀតផង តែត្រូវប្រជាពលរដ្ឋនៅម្តុំនោះប្រើបំពង់ពន្លត់អគ្គិភ័យ ជួយពន្លត់ទាន់ពេល ហេតុការណ៍នេះបាន កើតឡើង កាលពីវេលាម៉ោង៩និង៥០យប់ថ្ងៃទី៤ ខែតុលា ២០១៥ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចក៏ទៅដល់កន្លែងកើតហេតុ និងជួយអន្តរាគមន៍ហៅក្រុមអគ្គិសនី បិទភ្លើងដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងដេញតាមចាប់រថយន្តដឹកដីដែលបានរត់គេចនោះ តែរថយន្តដឹកដីនៅតែអាចរត់គេចបានក្នុងល្បឿនលឿដូចហោះ រត់បាត់ស្រមោល។

តាមសំដីប្រជាពលរដ្ឋបន្តឲ្យដឹងថា ក្រុមរថយន្តដឹកដីខាងលើនេះ បើកលឿៗបង្កអោយហុយដី ងងឹតមេឃរកហូបបាយ ហូបទឹកមិនកើតផង និងចតហែពេញផ្លូវបង្កអោយមានកាស្ទះ ចរាចរណ៍ណែន កកស្ទះជារៀងរាល់ថ្ងៃ ។

ប្រជាពលរដ្ឋ សំណូមពរអាជ្ញាធរមានសមត្ថកិច្ច មេត្តាមើលអ្នកបើកបរ រថយន្តដឹកដីខាងលើនេះផង កុំឲ្យ កើតមានបញ្ហាហើយ ទើបមកដោះស្រាយនោះ ៕

រថយន្តបែនដឹកដី បើកកោះខ្សែ ភ្លើងបាក់បង្គោល អស់៤ដើម

រថយន្តបែនដឹកដី បើកកោះខ្សែ ភ្លើងបាក់បង្គោល អស់៤ដើម

រថយន្តបែនដឹកដី បើកកោះខ្សែ ភ្លើងបាក់បង្គោល អស់៤ដើម

រថយន្តបែនដឹកដី បើកកោះខ្សែ ភ្លើងបាក់បង្គោល អស់៤ដើម