អាជ្ញាធរខេត្តក្រចេះ ប្រារព្ធទិវាមនុស្សចាស់ ថ្ងៃទី១ ខែតុលា ដើម្បីដឹងគុណ ដល់ជនចាស់ជរា ជាធនធានដ៏មិនអាចខ្វះបាន

ក្រចេះ ៖ លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ខេត្តក្រចេះ រៀបចំ កម្មវិធី អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ១ តុលា ឆ្នាំ២០១៥ ក្រោមប្រធានបទ «សមាគមមនុស្ស ចាស់បង្កើនសាមគ្គី អភិវឌ្ឍសហគមន៍ និងសង្គមជាតិ» ដែលពិធីនេះ ស្ថិតក្រោមវត្តមាន របស់ លោក នូ ភឿង ប្រធានិក្រុម ប្រឹក្សាខេត្ត នៅសាលមហោស្រប ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥។

លោក ចាន់ សុគុណ បានឲ្យដឹងថា ក្នុងការប្រារព្ធកម្មវិធី មានសមាសភាព ចូលរួមពីសំណាក់ លោក ហឿ ស៊ីយ៉ែម អភិបាលរងខេត្ត មេបញ្ជាការរង ប្រដាប់អាវុធទាំងបីប្រភេទ និងប្រធានអនុប្រធានមន្ទីរ ពាក់ព័ន្ធ ជុំវិញវិញខេត្ត ព្រមទាំងមនុស្សចាស់ ចំនួន២៣០នាក់ ទូទាំងក្រុងក្រចេះ ។

ជាកិច្ចចាប់ផ្តើម កម្មវិធីនេះ លោក ចាន់ សុគុណ ជំនួសឲ្យ ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការ នៃមន្ទីរសង្គមកិច្ច បានថ្លែងអំណរគុណ ចំពោះវត្តមាន គណៈអធិបតី ភ្ញៀវកិត្តិយសនៃ អង្គពិធីទាំងមូល ដែលបានលះបង់ ពេលវេលាដ៏មានតំលៃ ឆ្លៀតឪកាស អញ្ជើញចូលរួមក្នុងកម្មវិធី០១តុលា គឺជាទិវាដែលបណ្ដា ប្រទេសទាំងអស់ នៅលើ ពិភពលោកជាសមាជិក អង្គការ សហប្រជាជាតិក្នុងនោះ ក៏មានប្រទេសកម្ពុជាយើងផងដែរ សុទ្ធតែត្រូវបានយកចិត្តទុកដាក់ យ៉ាងខ្លាំងខ្លា បំផុតក្នុងការប្រារព្ធ ពិធីទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ដែលកំណត់យកថ្ងៃទី០១ ខែតុលា ជារៀងរាល់ឆ្នាំ ស្របតាមសេចក្ដីសំរេចចិត្ត របស់អង្គការ សហប្រជាជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រិត្យ លេខ១៥៨អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ស្ដីពីការបង្កើតគណៈកម្មាធិការជាតិ ដើម្បី មនុស្សចាស់ ។

ទិវានេះប្រារព្ធ ឡើង ក្នុងគោលបំណង គោរពដឹងគុណ លើកកំពស់កិច្ចគាំពារ ផ្នែកសុខុមាលភាព និងជីវភាពមនុស្សចាស់ ដោយយល់ឃើញថា រាល់ការកសាងស្ថាបនា និងកាអភិវឌ្ឍន៍ ប្រទេសជាតិសុទ្ធ តែត្រូវបានឆ្លងកាត់រាល់បណ្ដា បទពិសោធន៍គំរូស្នាដៃ ដែលជាសម្បត្តិវប្បធម៍ និងកេរ្តិ៍មរតក របស់មនុស្សចាស់បានបន្សល់ទុក សំរាប់មនុស្សជំនន់ក្រោយៗ ជាអ្នកបន្ដវេន ។

ឆ្លងតាមសកម្មភាព នៃទិវាមនុស្សចាស់ អន្តរជាតិ០១តុលា ឆ្នាំ២០១៥នាថ្ងៃនេះ គឺពិតជាបង្ហាញ ឲ្យ ឃើញពីការយកទុកដាក់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ហេតុដូច្នេះហើយ ទើបយើង នៅតែចាត់ទុកមនុស្សចាស់គឺ ជាគ្រិះនៃបញ្ញាញាណមនុស្សចាស់ ជាគតិបណ្ឌិត មនុស្សចាស់ជាសម្បិត្ត វប្បធម៌មនុស្សចាស់ គឺជាកេមរតករបស់ជាតិ ដ៏ប្រសើរថ្លៃថ្លាបំផុត។

លោក ហឿ ស៊ីយ៉ែម អភិបាលរងខេត្ត បានឡើង អានសារលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ។ លោក នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានមានមតិសំណេះសំណាល ជាមួយមនុស្សចាស់ និងចាស់ជរាផងដែរ។ ពេលបញ្ចប់កម្មវិធី លោក ចាន់ សុគុណ ព្រមទាំងបុគ្គលិក បាននាំអំណោយចែកជូនមនុស្សចាស់ និងចាស់ជរាចំនួន ២៣០នាក់ ក្នុង១នាក់ ទទួលបានក្រមា១សំពត់សឹង១ ទឹកដោះគោ១ កំប៉ុងស្ករសរ១ គីឡូក្រាម និងលោក សរ ចំរុង អភិបាលខេត្តក្រចេះ ឧបត្ថម្ភថវិកា ក្នុងម្នាក់ៗទទួលបាន ១០០០០រៀលផងដែរ៕