កីឡាករ​បាល់ទាត់​​​ម្នាក់ ​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​លើ​ទីលាន បន្ទាប់​ពី​ឈ្នះ​

កីឡាករ​បាល់ទាត់​​​ម្នាក់ ​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​លើ​ទីលាន បន្ទាប់​ពី​ឈ្នះ​

កីឡាករ​បាល់ទាត់​ម្នាក់ នៅ​ប្រទេស​អ៊ីស្រាអែល បាន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​របស់​ខ្លួន​រៀបការនៅ​លើ​ទីលានយ៉ាង​រ៉ូមែនទិច​​ បន្ទាប់​ពី​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​ជ័យ​ជម្នះ។ ជា​លទ្ធផល​កីឡាករ​រូប​នេះ បាន​​​ទទួល​ចម្លើយ​ “យល់ព្រម” យ៉ាង​គាប់​ចិត្ត ពី​មិត្ត​ស្រី​របស់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

 

កីឡាករ​បាល់ទាត់​​​ម្នាក់ ​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​លើ​ទីលាន បន្ទាប់​ពី​ឈ្នះ​

 

​​កីឡាករ​ខាង​លើ​នេះ គឺ​មាន​ឈ្មោះ​ថា John Ogu ​ជា​ខ្សែ​បម្រើ​របស់​ក្រុម​ Hapoel។ ​បន្ទាប់​ពី​រក​ជ័យ​ជន្នះ​ឲ្យ​ក្រុម​របស់​​ខ្លួន​ ​យក​ឈ្នះ​​លើ​ Maccabi Petach-Tikva ៥-២ កាល​ពី​ថ្ងៃ​សៅរ៍​ Ogu ​បាន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​ Adaolisa ​នៅ​កណ្ដាល​ទីលាន​ប្រកួត​តែ​ម្ដង ហើយ​​អាច​ទទួល​បាន​ចម្លើយ​ “Yes” ទៀត ដែល​ធ្វើ​ឲ្យ​អ្នកចាត់ការ​ មិត្ត​រួម​ក្រុម​របស់​គេ និង​អ្នកគាំទ្រ​ទាំង​អស់ ជួយ​អបអរសាទរ​យ៉ាង​ខ្លាំង​ផង​ដែរ៕

 

តោះ! ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​ខាង​ក្រោម៖

 

 

-ចុចអាន៖ អាជ្ញាកណ្ដាល​​​ដក​កាំភ្លើង​ខ្លី​លើ​ទីលាន​ ផ្អើល​កីឡាករ និងគ្រូបង្វឹក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports