ពុល​កាហ្វេ​ទឹកដោះគោ​ផ្អើល​ពេញ​វត្ត ពលរដ្ឋ​ចាស់​ក្មេង​និង​ព្រះសង្ឃ​២៥​អង្គ​/​នាក់​បញ្ជូន​ចូល​ពេទ្យ

ពុល​កាហ្វេ​ទឹកដោះគោ​ផ្អើល​ពេញ​វត្ត ពលរដ្ឋ​ចាស់​ក្មេង​និង​ព្រះសង្ឃ​២៥​អង្គ​/​នាក់​បញ្ជូន​ចូល​ពេទ្យ

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ចាស់​ក្មេង​ប្រុស​ស្រី ព្រមទាំង​ព្រះសង្ឃ​ផង​បាន​ពុល​រដូករណែល និង​ត្រូវ​បាន​គេ​អះអាង​ថា ពុល​កាហ្វេ​ទឹកដោះគោ ក្នុង​កម្មវិធី​កាន់បិណ្ឌ​វេន​ទី​៧ របស់​អ្នក​ភូមិ​ឈូក ឃុំ​ប្រ​ទ្បា​យ បាន​នាំ​គ្នា​ហូប​នឹង​ឆាន់​កាហ្វេ នៅ​ពេល​ល្ងាច ។ ដាក់​កាហ្វេ​ទឹកដោះគោ​រួច រយៈពេល​២​ម៉ោង​ក្រោយ​ទើប​បណ្តាល​ឱ្យ​មាន​អាការ​ពុល​ក្អួតចង្អោរ​ទ្បើ​ង និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោង​បុណ្យ ទើប​នាំ​គ្នា​ដឹក​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​នៅ​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​ជាប់​ព្រំប្រទល់​នឹង​ស្រុក​ស្ទោង ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣ តុលា ស្ថិត​នៅ​ក្នុង​វត្ត​តា​អុង ភូមិ​តា​អុង ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង ។

តាម​ប្រភព​ពី​លោក តូច សាកល អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា ថា ហេតុការណ៍​កើត​ទ្បើ​ង​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ពុល​កាហ្វេ​នោះ គឺ​មាន​មែន ។ លោក​ថា ក្នុង​នោះ​មាន​មនុស្ស​ចាស់​ស្រី​ប្រុស​ចំនួន​៦​នាក់ ក្មេង​ស្រី​អាយុ​ជាង​១០​ឆ្នាំ ២​នាក់ និង​ព្រះសង្ឃ​ចំនួន​១៧​អង្គ ។

លោក​បន្ត​ថា ការ​ពុល​នេះ​បាន​កើត​ទ្បើ​ង​ក្នុង​វត្ត​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​៧ ក្រោយ​ព្រះសង្ឃ​បាន​ឆាន់​និង​ពុទ្ធបរិស័ទ​ហូប​កាហ្វេ​ទឹកដោះគោ ដែល​បាន​ឆុង​ជា​ភេសជ្ជៈ​បាន​រយៈពេល​ជិត​២​ម៉ោង ទើប​ធ្វើ​ឱ្យ​មានការ​ក្អួតចង្អោរ​វិលមុខ​តែ​ម្តង គឺ​បណ្តាល​ឱ្យ​ម្ចាស់​កម្មវិធី​មានការ​ភ្ញាក់ផ្អើល​ភ័យ​ពេញ​រោង​បុណ្យ ។

លោក​បន្ត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​ៗ​លោក​បាន​ដាក់​កម្លាំង​ចុះ​ទៅ​ពិនិត្យ​រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ល្វែង​ឫស្សី និង​មួយ​ចំនួន​ទៀត​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ជីក្រែង ។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ចាស់​ក្មេង​ប្រុស​ស្រី​និង​ព្រះសង្ឃ បាន​ត្រ​ទ្ប​ប់​ទៅ​វត្ត​និង​ផ្ទះ​វិញ​អស់ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា ដោយសារ​គ្រូពេទ្យ​បាន​ព្យាយាម​ដុតដៃដុតជើង​ក្នុង​ការ​សង្គ្រោះ ទើប​ជន​រង​គ្រោះ​ទាំងនោះ​បានជា​សះស្បើយ​រហូត​ឱ្យ​ត្រ​ទ្ប​ប់​ទៅ​វិញ​ទាំងអស់​គ្នា ។

លោក​អធិការ​បាន​បញ្ជាក់​ថា លោក​កំពុង​ឱ្យ​កម្លាំង​ជំនាញ​ប្រមូល​យក​វត្ថុ​តាង​ដែល​ជា​កាហ្វេ​ទាំង​អស់នោះ ដើម្បី​យក​ទៅ​រក​ម្ចាស់​ដែល​លក់​ឱ្យ​ម្ចាស់​បុណ្យ មក​សួរនាំ ប៉ុន្តែ​កាហ្វេ​ទាំង​អស់នោះ គឺ​បាន​ទិញ​មក​ពី​កន្លែង​ផ្សេង​ៗ​គ្នា ។
ទោះជា​យ៉ាងណា ពលរដ្ឋ​នៅ​ក្នុងស្រុក​ជីក្រែង និង​អ្នក​ភ្ញាក់ផ្អើល​ពី​ការ​ពុល​នេះ​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​ជំនាញ​មាន​ចំណាត់ការ​ទៅ​លើ​អ្នកលក់​កាហ្វេ​យ៉ាងណា​ដែរ​ឬ​អត់ ?

នេះ​គឺជា​លើក​ទី​៤​ហើយ នៅ​ខេត្តសៀមរាប ដែល​មានការ​ពុល​ជា​បន្តបន្ទាប់ មាន​ពុល​នំ​ប័​ុ​ង​ដាក់​សាច់ និង​ពុល​កាហ្វេ ប៉ុន្តែ​មិន​ទាន់​មានការ​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ថា តើ​ពុល​ដោយសារ​អ្វី​នៅ​ទ្បើ​យ​ទេ ដូច​ជា​ផ្អើល​ពុល​នំ​ប៉័ងដាច់​សាច់​រាប់រយ​នាក់ បែរជា​ទៅ​បិទ​ទ្ប​នំ​ប៉័ង ទីបំផុត​មិនមែន​ពុល​ដោយសារ​នំ​ប៉័ងនោះ​ទេ ។ ចំណែក​លើក​នេះ​គឺ​ពុល​កាហ្វេ​ម្តង​ក៏​មិន​ខុស​គ្នា​នោះ​ដែរ ។

មតិ​មួយ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​មិនមែន​ពុល​ដោយ​កាហ្វេ​នោះ​ទេ តែ​អាច​បណ្តាល​មក​ពី​កែវ​ឬ​ពែង​ឬ​សម្ភារ​ឆុង​កាហ្វេ​នោះ អាច​មិន​ស្អា​តទៅ​វិញ​ទេ ឬ​ក៏​របស់របរ​ទាំងនោះ​មិន​បាន​យក​មក​លាង​សម្អាត​មុន​ពេល​ឆុង​កាហ្វេ ក៏​អាច​បណ្តាល​ឱ្យ​មានការ​ពុល​ផង​ដែរ ។ គ្រាន់តែ​សមត្ថកិច្ច​មានការ​សង្ស័យ​ប៉ុណ្ណោះ ។

គួរ​រំលឹក​ថា ការ​ពុល​នៅ​ក្នុង​ខេត្តសៀមរាប​ទាំង​៤​លើក គឺ​លើក​ទី​១​នៅ​ស្រុក​ជីក្រែង ពុល​នំ​ប៉័ង ។ លើក​ទី​២​នៅ​ស្រុក​សូទ្រនិគម ក៏​ពុល​នំ​ប៉័ង​ដែរ ។ លើក​ទី​៣​នៅ​ស្រុក​អង្គរធំ និង​លើក​ទី​៤​នៅ​ថ្ងៃ​ទី​៣ តុលា ពុល​កាហ្វេ ៕

ផ្តល់សិទ្ធដោយ ៖ កោះសន្តិភាព