ជឿថានេះ ជារូបថតជាប់ខ្មោច ក្មេងប្រុស ដែលស្លាប់កាលពី សតវត្សទី១៨ ដែរទេ?

អង់គ្លេស៖ អ្នកស្រី Elaine Stewart វ័យ៦៥ឆ្នាំ បានធ្វើដំណើរកំសាន្ត ចូលទៅក្នុងតំបន់ព្រៃអភិរក្ស Sandwell Valley ជិតទីក្រុង Birmingham នៃចក្រភពអង់គ្លេស និងបានថតរូបទេសភាពស្រស់បៃតងនៅទីនោះ ដោយប្រើទូរសព្ទស្មាតហ្វូនរបស់គាត់ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ គឺថារូបនោះ ថតជាប់ទាំងស្រមោលចម្លែកមួយ ថែមទៀតផង។

ជឿថានេះ ជារូបថតជាប់ខ្មោច ក្មេងប្រុស ដែលស្លាប់កាលពី សតវត្សទី១៨ ដែរទេ?
អ្នកស្រី Elaine Stewart

រូបថតជាប់ស្រមោលខ្មោចនេះ ធ្វើឲ្យអ្នកស្រី Elaine ភ្ញាក់ផ្អើល និងធ្វើឲ្យគាត់ដឹងថា ពេលនោះមិនមែនមានតែគាត់ម្នាក់ទេ គឺមានព្រលឹងនៅទីនោះដែរ។ អ្នកស្រីនិយាយថា៖ «ចំពោះខ្ញុំ មើលទៅរូបហ្នឹង ដូចជាក្មេងប្រុសម្នាក់ ស្លៀកពាក់បែបសម័យមុន»។ យ៉ាងណាមិញ មនុស្សមួយចំនួន ពេលឃើញរូបនេះ យល់ឃើញថា គ្រាន់តែជា ចំណាំងផ្លាតពន្លឺថ្ងៃតែប៉ុណ្ណោះ។

ជឿថានេះ ជារូបថតជាប់ខ្មោច ក្មេងប្រុស ដែលស្លាប់កាលពី សតវត្សទី១៨ ដែរទេ?
អ្នកស្រី Elaine បង្ហាញរូបថតពីក្នុងទូរសព្ទរបស់គាត់

គួររំលឹកដែរថា កាលពីសតវត្សទី១៨ នៅទីនោះ ជាការដ្ឋានជីករ៉ែក្រោមដី ប៉ុន្តែបានបាក់រលំ បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ នៅក្នុងនោះផងដែរ។

ទោះជាយ៉ាងណា ជឿ ឬមិនជឿ អាស្រ័យទៅលើការយល់ឃើញ របស់មនុស្សម្នាក់ៗ។ ចំពោះរូបថតនេះដែរ យកចេញពីក្នុងទូរសព្ទដៃរបស់អ្នកស្រី Elaine ដូចបង្ហាញជូនខាងក្រោម៕ តើប្រិយមិត្ត ជឿថាជារូបខ្មោច ឬ ពន្លឺថ្ងៃ?

សូមពិនិត្យរូបថតខាងក្រោម៖

ជឿថានេះ ជារូបថតជាប់ខ្មោច ក្មេងប្រុស ដែលស្លាប់កាលពី សតវត្សទី១៨ ដែរទេ?
ជឿថានេះ ជារូបថតជាប់ខ្មោច ក្មេងប្រុស ដែលស្លាប់កាលពី សតវត្សទី១៨ ដែរទេ?

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ជឿថានេះ ជារូបថតជាប់ខ្មោច ក្មេងប្រុស ដែលស្លាប់កាលពី សតវត្សទី១៨ ដែរទេ?已关闭评论
  • 829 views
  • Hide Sidebar
    A+
Publish on:2015/10/05  Category:ប្លែកៗ