របៀប​ដាក់​រូបភាព Live Photo របស់ iPhone 6s នៅ​លើ​ឧបករណ៍​ចាស់ៗ (iDevice) !!!

ប្រិយមិត្តទាំងអស់គ្នា បាន​ដឹង​ហើយ​ថា មុខ​ងារ​ពិសេស​មួយ ដែល​មាន​នៅ​លើ iPhone 6s នោះ គឺ​មុខ​ងារ Live Photo ដែល​អាច​អោយ យើង​ថត​រូបភាព ដែល​មាន​ចលនា បាន​យ៉ាង​អស្ចារ្យ បន្ថែមពីនេះ យើង​ក៏​អាច កំណត់វាទៅជា ផ្ទាំងរូបភាព សម្រាប់ Homescreen និង Lockscreen បានទៀតផង។

របៀប​ដាក់​រូបភាព Live Photo របស់ iPhone 6s នៅ​លើ​ឧបករណ៍​ចាស់ៗ (iDevice) !!!

ទាក់ទងនឹងមុខងារ Live Photo នេះដែរ កាលពីប៉ុន្មានថ្ងៃមុន ក្រុមការងារខេមបូរីផត យើងខ្ញុំបានធ្វើការ ផ្សាយជូនម្តងរួចមកហើយដែរ អំពីវិធីសាស្រ្ត តម្លើង Tweak PhotosLive ដែលជា Tweak មួយ​ប្រភេទ​សម្រាប់ ធ្វើអោយរូបភាព ដែលថតបាន មានចលនា ដូចទៅនឹង មុខងារដែលមាន នៅលើ ទូរស័ព្ទ​ស៊េរី​ចុង​ក្រោយ iPhone 6s ដែរ។ ហើយវាក៏អាច អោយយើង ធ្វើការកំណត់រូបភាព ដែលមានចលនា ទៅ​ជា​ផ្ទាំង​រូបភាព សម្រាប់ Lockscreen ក៏បាន និង Homescreen ក៏បាន។

យ៉ាងណាមិញ ដោយសារតែ មានប្រិយមិត្ត ជាច្រើន បានសំណូមពរ ក៏ដូចជា ចង់បាននូវ រូបភាព​មាន​ចលនា ផ្ទាល់ដូចទៅនឹង iPhone 6s នោះ ទើបនៅថ្ងៃនេះ​ យើងបានសម្រេចចិត្ត បង្កើតជា ពត៌មានមួយ សម្រាប់មិត្តអ្នកអាន ទាំងអស់គ្នា តែម្តងទៅ។ ដូចនេះដើម្បី កុំអោយចំណាយពេលវេលាយូរនោះ សូម​តាម​ដាន ទាំងអស់គ្នា !!!

តម្រូវការ៖

  • iDevice ដែលដំណើរការដោយ iOS 8 ឡើងទៅ
  • ត្រូវតែធ្វើការ jailbreak និងមានតម្លើង Cydia មកជាមួយនឹងផង
  • មានតម្លើង Tweak PhotosLive រួចជាស្រេច (សូមចុចទីនេះ អំពីរបៀបតម្លើងវា

វិធីសាស្រ្ត៖

  • ដើម្បីទាញយក រូបភាពដែលមានចលនា ដូចទៅនឹង iPhone 6s នោះ សូមចុចទីនេះ  (ទាញ​យក​​តាមរយៈ កុំព្យូទ័រ រួចហើយសឹមបញ្ចូលទៅក្នុង iPhone វិញ)
  • ក្រោយពីទាញយក និងបញ្ចូលទៅក្នុង iPhone ហើយនោះ សូមប្រិយមិត្តទាំងអស់គ្នា បើកកម្មវិធី Photo > ស្វែងរកវីដេអូ នៃរូបភាពមានចលនានោះ រួចចុចលើវា > ចុចប៊ូតុង Share > ចុចលើ Convert to PhotosLive > Convert To PhotosLive > Ok
  • បន្ទាប់មកអ្នកនឹងទទួលបាន File រូបភាពថ្មី ដែលជា File រូបភាពមានចលនា (អ្នកក៏អាចសាក​ល្បង​តេស្ត ដើម្បីដឹងថាវាមានចលនា ឬក៏អត់បានផងដែរ ដោយគ្រាន់តែសង្កត់ ទៅលើរូបភាព​នោះ អោយជាប់ តែសម្រាប់ ឧបករណ៍ចាស់ៗ មួយចំនួនអាចនឹងគាំង តែមិនអីទេ)
  • នៅពេលទទួលបាន File រូបភាពថ្មីនោះ សូមបើកវា > ចុចលើប៊ូតុង Share > Use as Wallpaper > Set Lock Screen រួចចាក់សោរ ហើយបើកវិញ (កុំទាន់អាល Slide to unlock) បន្ទាប់​មកយកម្រាមដៃសង្កត់ទៅលើ អេក្រង់ នឹងឃើញរូបភាពទាំងនោះ មានចលនាតែម្តង។

ដើម្បីស្វែងយល់អោយកាន់តែច្បាស់នោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បញ្ជាក់៖ អ្នកត្រូវធ្វើការតម្លើង និងធ្វើតាម ការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើត ឡើងដោយ ការច្រលំ របស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

ជាចុងក្រោយនេះ យើងសង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា នឹងអាចតម្លើងវា បានដោយជោគជ័យទៅចុះ ហើយបើមាន ចម្ងល់ក៏ដូចជា បញ្ហាផ្សេងៗទៀត អាចបញ្ចេញជាមតិ យោបល់ នៅខាងក្រោនេះបាន ហើយក្រុមការងារ ខេមបូរីផត​ យើងខ្ញុំ នឹងខិតខំដោះស្រាយជូន តាមដែលអាចធ្វើទៅបាន។

  • ដោយ: Mai
  • 2:23 PM, 05 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ