​រយៈពេល​គេង​យប់​វែង ប៉ុន្តែ​នៅតែ​ចង់​គេង​នៅ​ពេល​ថ្ងៃ តើ​វា​ជា​មុខសញ្ញា​នៃ​ជំងឺ​អ្វីខ្លះ​?

​រយៈពេល​គេង​យប់​វែង ប៉ុន្តែ​នៅតែ​ចង់​គេង​នៅ​ពេល​ថ្ងៃ តើ​វា​ជា​មុខសញ្ញា​នៃ​ជំងឺ​អ្វីខ្លះ​?

​មាន​មនុស្ស​មួយចំនួន​តែងតែ​ចូល​គេង​ពី​ព្រលប់ ហើយ​រយៈពេល​ក្នុងការ​គេង​ក៏​យូរ​ដែរ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ទៅ​ធ្វើការ​បែរ​ជា​តែងតែ​ងងុយគេង​ទៀត​?​តើ​វា​ជា​សញ្ញា​ដែល​ប្រាប់​អ្នក​ថា​អ្នក​កំពុងតែ​មាន​ជំងឺ​ឬ​?​បើ​មាន​តើ​អ្នកនឹង​អាច​ប្រឈម​មុខ​នឹង​ជំងឺ​អ្វី​ខ្លះ​ទៅ​?
1.​    ​អ្នក​ប្រហែលជា​មាន​ជំងឺ​ខ្វះ​ឈាម ព្រោះ​អ្នក​ដែល​មាន​ជំងឺ​នេះ​តែងតែ​មាន​អារម្មណ៍​ថា​នឿយហត់ ហើយ​តែងតែ​ចង់​គេង​ជានិច្ច មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​នឹង​តែងតែ​មាន​អា​ការៈវិល​មុខ និង​ឈឺក្បាល​ជាដើម ហើយ​មាន​មុខ​ស្លេកស្លាំង​ទៀតផង​។​
2.​    ​អ្នក​អាច​នឹង​មាន​ជំងឺ​ខ្វះ​ឈាម​ក្នុង​ខួរក្បាល ដោយសារ​តែ​ឈាម​ផ្គត់ផ្គង់​ខួរក្បាល​អ្នក​មិន​បាន​គ្រប់គ្រាន់ ដូចនេះ​វា​នឹង​ធ្វើឲ្យ​អ្នក​ចូល​ចិត្តគេង ជួនកាល​មាន​អា​ការៈឈឺ​ក្បាល វិលមុខ ហើយ​រាងកាយ​ស្ពឹក​ទៀតផង​។​
3.​    ​អ្នក​អាច​នឹង​មាន​ជំងឺ​បេះដូង​បាន ព្រោះ​ជំងឺ​នេះ​តែងតែ​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ថាហត់ ហើយ​ច វា​នឹង​ធូរស្រាល​ឡើងវិញ ជួនកាល​អាច​មាន​អាការៈថ​ប់ទ្រូង នោះ​អ្នក​គួរតែ​ទៅពិនិត្យ ហើយ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទើប​ល្អ​។​
4.​    ​បើ​អ្នក​តែងតែ​ចង់​គេង ហើយ​អស់កម្លាំង ស្បែក​លឿង​និង​គ្រើម តែងតែ​ចង់​ក្អួត មិន​ចូល​ចិត្ត​អាហារ​ដែល​ខ្លាញ់ ជា​ពិសេស​ក្រោយ​ពេល​បរិភោគ​រួច​តែងតែមាន​អារម្មណ៍​តឹង​ពោះ​ខ្លាំង​ខុស​ពី​ធម្មតា នោះ​ថ្លើម​អ្នក​កំពុងតែ​មាន​បញ្ហា​ហើយ ដូចនេះ​អ្នក​ត្រូវតែ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ទើបបាន​។​
5.​    ​បើ​អ្នក​កំពុង​តែ​អាច​មាន​ជំងឺ​ទឹកនោម​ផ្អែម អ្នកនឹង​តែងតែមាន​អាការៈអ​ស់​កម្លាំង​ពេញខ្លួន ហើយ​ល្មោភ​គេង គេង​ប៉ុន្មាន​ក៏​មិន​គ្រប់គ្រាន់​ដែរ ដូចនេះ​អ្នក​ត្រូវតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ ហើយ​ព្យាបាល​ឲ្យទាន់ពេល​ទើប​ល្អ​ចំពោះ​ជំងឺ​អ្នក​៕
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។