រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ


រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

កាល​ពី​ពេល​ថ្មីៗ​នេះ​អង្គការ​ណាសា​បាន​ប្រកាស​ថា​ ​បាន​​រក​ឃើញ​ប្រភព​ទឹក​ហូរ​នៅ​លើ​ភព​ព្រះ​អង្គារ​ ដែល​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​​មួយ​​ចំនួន​​គិត​ថា​នៅ​ថ្ងៃ​ខាង​មុខ​មនុស្ស​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​លើ​ភព​អង្គារ​នេះ​បាន។

 

ប៉ុន្តែ​ដើម្បី​អាច​ទៅ​រស់​នៅ​លើ​ភព​ពណ៌​​ក្រហម​នោះ​បាន​ គេ​ត្រូវ​ប្រឈម​មុខ​នឹង​កត្តា​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖

 

 

១. ការ​ធ្វើ​ដំណើរ៖

 

រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

 

ដើម្បី​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ភព​អង្គារ​គឺ​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន។ បើ​យោង​តាម​បេសកកម្ម​ភព​អង្គារ​របស់​អង្គការ​ណាសា​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​គេ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​៥០​ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​អង្គារ។ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​នេះ​អាច​​បន្ថយ​មក​តម្លៃ​ទាប​បាន​ត្រឹម​ ៥​ពាន់​លាន​ ទៅ​ ២០​ពាន់​លាន​ដុល្លារ។

 

 

២. ភាព​ប្រថុយ​ប្រថាន​ពេល​ធ្វើ​ដំណើរ៖

 

រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

 

ទោះ​បី​ជា​​ដំណើរ​ការ​ចុះ​ចត​ និង​ការ​បង្ហោះ​យាន​អវកាស​មិន​មាន​បញ្ហា​អ្វី​ក្ដី​ ប៉ុន្តែ​ប្រព័ន្ធ​ទ្រទ្រង់​ជីវិត​អាច​នឹង​មាន​ការ​ខូច​ខាត​​​ដោយ​ប្រការ​ណា​មួយ​​ នៅ​កំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​រយៈពេល​៩ខែ​​ទៅ​កាន់​ភព​ក្រហម​នេះ។

 

 

៣. គ្រោះ​ថ្នាក់​ពេល​ចុះ​ចត៖

 

រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

 

ទោះ​បី​ជា​មាន​លទ្ធភាព​ធ្វើ​ដំណើរ ​និង​អាច​​ធ្វើ​ដំណើរ​មក​ដល់​ភព​អង្គារ​ដោយ​សុវត្ថិភាព​ក្ដី​ ប៉ុន្តែ​ការ​ចុះ​ចត​លើ​ភព​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ។ បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​បច្ចេកវិទ្យា​ណា​អាច​ឲ្យ​មនុស្ស​ចុះ​ចត​លើ​ភព​អង្គារ​ដោយ​សុវត្ថិភាព​នោះ​ទេ។

 

 

៤. សីតុណ្ហាភាព​​ត្រជាក់​ខ្លាំង៖

 

រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

 

សីតុណ្ហភាព​ជា​មធ្យម​​លើ​ភព​អង្គារ​គឺ​ -២៧​អង្សា។ សម្រាប់​​រដូវ​ក្ដៅ​វិញ​តំបន់​​ដែល​ស្ថិត​​នៅ​ជិត​ខ្សែ​អេក្វាទ័រ​មាន​សីតុណ្ហភាព​ដល់​ទៅ​-២១​អង្សា ចំណែក​ឯ​រដូវ​រងា​​នៅ​តំបន់​ប៉ូលមាន​សីតុណ្ហភាព​ដល់​ទៅ​ -៩៣​អង្សា​ឯ​ណោះ។

 

 

៥. បញ្ហា​​បរិយាកាស៖

 

រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

 

ស្រទាប់​បរិយាកាស​នៅ​លើ​ភព​អង្គារ​​មាន​ផ្ទុក​អុកស៊ីហ្សែន​តែ​ ០,១៥​ភាគរយ​ប៉ុណ្ណោះ​ ប្រៀប​នឹង​ផែន​ដី​មាន​ ២១​ភាគរយ ​ដែល​នេះ​​ស្ទើរ​តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ដង្ហើម​ឡើយ។ ៩៦​ភាគរយ​នៃ​បរិយាកាស​គឺ​ពោរពេញ​ទៅ​ដោយ​កាបូន​ឌីអុកស៊ីត។

 

 

៦. ស្រទាប់​បរិយាកាស​ស្ដើង៖

 

រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

 

ស្រទាប់​បរិយាកាស​ស្ដើង​ពេក​មិន​អាច​ទប់​ទល់​នឹង​សារធាតុ​វិទ្យុសកម្ម​មួយ​ចំនួន​ដូច​ជា​ កាំ​រស្មី​យូវី​របស់​ព្រះ​អាទិត្យ​​ជា​ដើម។ សារធាតុ​វិទ្យុសកម្ម​នេះ​អាច​ធ្វើ​ឲ្យ​រុក្ខជាតិ​ ព្រម​ទាំង​កោសិកា​របស់​សត្វ​រង​ការ​ខូច​ខាត។

 

 

៧. ការ​ដាំ​ដំណាំ៖

 

រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

ការ​ដាំ​ដំណាំ​អាច​ជួប​បញ្ហា​ប្រសិន​បើ​ដី​​នៅ​លើ​ភព​អង្គារ​មិន​មែន​ជា​ដី​ដែល​​មាន​​ជីជាតិ​​ដូច​ជា​ផែន​ដី​ទេ​នោះ។ ​អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​បង្ហាញ​នា​ពេល​កន្លង​មក​​ថា ​មិន​មាន​ជីវិត​រស់​នៅ​ក្នុង​ដី​របស់​ភព​អង្គារ​ឡើយ​ សូម្បី​តែ​បាក់តេរី។

 

 

៨. ពន្លឺ៖

 

រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

 

ភព​អង្គារ​ទទួល​បាន​ពន្លឺ​​ត្រឹម​តែ​​មួយ​ភាគ​បី​នៃ​ពន្លឺ​ព្រះអាទិត្យ​តែ​ប៉ុណ្ណោះ ដូច​នេះ​អាច​ចំណាយ​ពេល​យូរ​សម្រាប់​ឧបករណ៍​ដែល​ប្រើ​ប្រាស់​ផ្ទាំង​សូឡា​ដើម្បី​បញ្ចូល​ថាមពល រួម​ទាំង​ការ​ដាំ​ដំណាំ​ផង​ដែរ។

 
៩. ព្យុះ​ធូលី​ដី៖

 

រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

 

ព្យុះ​ធូលី​ដី​បាន​កើត​មាន​លើ​ភព​មួយ​នេះ​ជា​ញឹក​ញាប់​ដោយ​មាន​រយៈ​ពេល​ប្រមាណ​ពីរ​ទៅ​បី​ថ្ងៃ​ និង​មាន​ល្បឿន​៥៣ទៅ​១០៦​គ.ម/ម៉។ ពេល​ខ្លះ​ព្យុះ​នេះ​អាច​មាន​ទំហំ​ធំ​ដែល​អាច​គ្រប់​ដណ្ដប់​ភព​នេះ​ទាំង​មូល​បាន​ក្នុង​រយៈ​ពេល​រាប់​សប្ដាហ៍​ឯ​ណោះ។

 

 

១០. ទំនាក់​ទំនង៖

 

រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

 

ភព​អង្គារ​មាន​ចម្ងាយ​១២,៥​ពន្លឺ​នាទី​ពី​ភព​ផែន​ដី នេះ​មាន​ន័យ​ថា​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​​២៥​នាទី​ទើប​សម្ដី​របស់​អ្នក​អាច​ទៅ​ដល់​ផែន​ដី​បាន។

 

 

១១.​ ទឹក៖

 

រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

 

ទោះ​បី​ជា​ណាសា​បាន​ប្រកាស​ថា​ រក​ឃើញ​ទឹក​នៅ​លើ​ភព​អង្គារ​ក៏​ពិត​មែន​ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ថា​ ទឹក​នោះ​កើត​មាន​ឡើង​ដោយ​ថិត​ថេរ​ និង​​ អាច​ប្រើ​ប្រាស់​បាន​ឬ​យ៉ាង​ណា។
​​​​​​​​​
​​​​
ចុច​អាន៖  អាថ៌កំបាំង​ត្រូវ​បាន​ទម្លាយ! ទីបំផុត NASA រក​ឃើញ​ទឹក​លើ​ភព​អង្គារ​ហើយ

 

 
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BusinessInsider