តំបន់​ផ្សារដេប៉ូ​ជង្រុក គ្រឿង​ឡាន​ជជុះ​ និង សេវាកម្ម​​ជួសជុល តែ​ប្រយ័ត្ន…​​​


តំបន់​ផ្សារដេប៉ូ​ជង្រុក គ្រឿង​ឡាន​ជជុះ​ និង សេវាកម្ម​​ជួសជុល តែ​ប្រយ័ត្ន…​​​

តំបន់​ផ្សារដេប៉ូ​ជង្រុក គ្រឿង​ឡាន​ជជុះ​ និង សេវាកម្ម​​ជួសជុល តែ​ប្រយ័ត្ន…​​​

 

គ្រឿង​បន្លាស់​រថយន្ដ​ស្ទើរ​គ្រប់​ប្រភេទ និង សេវាកម្ម​​​​ជួសជុល មាន​ច្រើន​នៅ​តំបន់​ផ្សារ​ដេរប៉ូ។ តំបន់នេះ​ពេញ​និយម​ផងដែរ​ សម្រាប់​អ្នក​ដែល​ចង់​កែច្នៃ​រថយន្ដ និង ផ្សារ​តោន​រថយន្ដ គ្រប់​ប្រភេទ ហើយ​រថយន្ដ​ស្ទើរតែ​បោះបង់​ទៅហើយ ក៏​អាច​ជួសជុល ឬ ប្ដូរ​ម៉ាស៊ីន​ក៏​បាន​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា តំបន់​កាប់សាច់​គ្រឿង​បន្លាស់​រថយន្ដ​នៅ​តំបន់​ផ្សារដេរ​ប៉ូ។ ប៉ុន្ដែ តំបន់​នេះ​ក៏ប្រឈម​នឹង​ការ​បោកប្រាស់​ពី​សំណាក់ជាងមួយ​ចំនួន​តូច​ ​ផងដែរ។

 

 
តំបន់​ផ្សារដេប៉ូ​ជង្រុក គ្រឿង​ឡាន​ជជុះ​ និង សេវាកម្ម​​ជួសជុល តែ​ប្រយ័ត្ន…​​​

 

តំបន់​ផ្សារដេប៉ូ​ជង្រុក គ្រឿង​ឡាន​ជជុះ​ និង សេវាកម្ម​​ជួសជុល តែ​ប្រយ័ត្ន…​​​

 

 

លោក ស៊ីនួន រស់​នៅ​ភ្នំ​ពេញ ធ្លាប់​បាន​យករថយន្ដ​ម៉ាក RAV4 ទៅធ្វើនៅកន្លែងជួសជុលឡាន មួយ​កន្លែង​ ខាង​ជើង​ផ្សារដេរប៉ូ បានឱ្យដឹងថា រយន្ដ​របស់​លោក មាន​បញ្ហា​ត្រង់ កអ៊ែរ ប៉ុន្ដែ​ជួបជាង​នៅទីនោះ គេប្រាប់ថា ខូច​ខុមប្រសស័រ (compressor) ម៉ាស៊ីន​ត្រជាក់ ដែល​ត្រូវ​ចំណាយ​​ប្រែល​ ១០០ ដុល្លារ។ “ឡាន​ខ្ញុំ​ចេះ​តែ​ញាក់ និង កន្រ្តាក់​ៗ ពេល​បើក​ម៉ាស៊ីន​ត្រជាក់ ពេល​បិទ​វា​អត់​មាន​បញ្ហា​ទេ ហើយ​ជាង​ប្រាប់​ថា ខូច អា​ខុម​ប្រេស័រ​ហ្នឹង…! ខ្ញុំ​ក៏​ជឿ​ជាង តែ​ពេល​ធ្វើ​វា​ស្ងាត់​បន្ដិច​មែន ប៉ុន្ដែ ជិះ​បាន​​មួយ​ថ្ងៃ​ស្រាប់​តែ​វា​ធ្វើ​ទុក​ឡើង​វិញ​ដដែល។ ខ្ញុំ​ជួប​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​វា​ចេះ​ធ្វើ​ឡាន​ខ្លះ​ៗ​ដែរ វា​ប្រាប់​ថា សាក​ឲ្យ​គេ​​លាង កអ៊ែរ ក្រែង​ស្ងាត់​ និង ជិះ​ស្រួល។ ខ្ញុំ​ធ្វើ​តាម​វា ស្រាប់​តែ​ឡាន​ខ្ញុំ​ជិះ​ស្រួល​ និង លែង​កន្រ្តាក់​ទៀត ហើយ​ការ​ធ្វើ​ក​អ៊ែរ​នេះ គេ​យក​តែ​ ១០ ដុល្លារ ប៉ុណ្ណោះ។”

 
តំបន់​ផ្សារដេប៉ូ​ជង្រុក គ្រឿង​ឡាន​ជជុះ​ និង សេវាកម្ម​​ជួសជុល តែ​ប្រយ័ត្ន…​​​

 

តំបន់​ផ្សារដេប៉ូ​ជង្រុក គ្រឿង​ឡាន​ជជុះ​ និង សេវាកម្ម​​ជួសជុល តែ​ប្រយ័ត្ន…​​​

 

ស៊ីនួន និយាយ​តាម​សម្ដី​មិត្តភ័ក្ដិ​ដែល​ចេះ​ធ្វើ​ឡាន​ថា ធម្មតា​ទេ គេ​ឃើញ​យើង​មិន​ចេះ​ធ្វើ​ឡាន​ គេ​ប្រាប់​ថា ខូច​នេះ ខូច​នោះ ឲ្យ​យើង​អស់​លុយ​ច្រើន​ បើ​មិន​អញ្ចឹង​​គេ​មាន​លុយ​ឯណា​ទៅ​ឲ្យ​ថ្លៃ​ជួល​ផ្ទះ​ និង បុគ្គលិក​។ ទោះ​បី​ជា​យ៉ាង​ណា ស៊ីនួន បាន​ស្រង់​សម្ដី​ល្អ​ៗ ពី​មិត្តភ័ក្ដិ​​មក​ថា ជាង​ឡាន​មិនមែន​សុទ្ធតែ​​អាក្រក់​នោះទេ ជាង​ខ្លះ​គេ​ធ្វើ​យកមុខមាត់ និង ប្រកបដោយគុណភាព ព្រោះ​ក៏ខ្លាច​បាត់បង់​ម៉ូយដែរ៕

 

តំបន់​ផ្សារដេប៉ូ​ជង្រុក គ្រឿង​ឡាន​ជជុះ​ និង សេវាកម្ម​​ជួសជុល តែ​ប្រយ័ត្ន…​​​

 

 

ចុះប្រិយមិត្តធ្លាប់ទៅជួសជុលរថយន្ដនៅ ម្ដុំផ្សារដេរប៉ូដែរឫទេ?

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82
-អ៊ីមែល៖​ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

អត្ថបទ៖ ផល្លា