ជនបរទេស​ម្នាក់ ធ្លាក់​ពីលើ​សណ្ឋាគារ​សុខា​ស្លាប់ ដោយ​មិនដឹង​មូលហេតុ​

ភ្នំពេញ: បុរស​ជនបរទេស​ម្នាក់ បាន​ធ្លាក់​ពីលើ​សណ្ឋាគារ​សុខា មកដល់​ដី​ស្លាប់ ដោយ​មិនដឹងមូលហេតុ​កាលពី​ព្រឹក ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ ភូមិ​១ ក្រុម​៣ស្ថិតក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា ។​

​លោក សៀម សុត្ថា​វុ​ធ អធិការនគរបាល​ខ​ណ្ឌ​ជ្រោយចង្វា បាន​ឲ្យ​ដឹងថា ជនរងគ្រោះមានឈ្មោះ HARRIS CHAR LES FRE DERICK អាយុ​៦៦​ឆ្នាំ ជា​ជនជាតិអាមេរិកកាំង កាន់​លិខិតឆ្លងដែន​លេខ 505850099 បាន​ចូលមក​ស្នាក់​នៅក្នុងសណ្ឋាន​គារ​កាលពី​ថ្ងៃទី​៣ នៅ​បន្ទប់​លេខ​៧២៨ ជាន់​ទី​៧​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ឡើងទៅ​ជាន់ខាងលើ​គេ​បង្អស់ ហើយ​មិនដឹង​មូលហេតុ​អ្វី បានជា​ជនរងគ្រោះ​ធ្លាក់​មកក្រោមស្លាប់​តែម្តង​។​

​សម្រាប់​អ្នកយកព័ត៌មាន​ជាច្រើន​នាក់ ក៏ មិន​ត្រូវបាន​សមត្ថកិច្ច និង​អ្នកគ្រប់គ្រងសណ្ឋាគារ​ឲ្យ​ចូលទៅ​ផ្តិត​យក​រូបភាព និង​សួរ​ពី​ដំណើររឿង​នោះឡើយ គឺ​​បាន​ឈរ​ត្រឹម​របង​ក្រៅ ប៉ុណ្ណោះ​៕N

ជនបរទេស​ម្នាក់ ធ្លាក់​ពីលើ​សណ្ឋាគារ​សុខា​ស្លាប់ ដោយ​មិនដឹង​មូលហេតុ​
ជនបរទេស​ម្នាក់ ធ្លាក់​ពីលើ​សណ្ឋាគារ​សុខា​ស្លាប់ ដោយ​មិនដឹង​មូលហេតុ​