បុរស​ម្នាក់ ត្រូវគេ​ចាក់​សម្លាប់ នៅតាម​ផ្លូវ ពេល​ត្រឡប់​មកពី​រាំ​ធុងបាស់​

​កំពង់ឆ្នាំង: ​បុរស​ម្នាក់ ត្រូវ​គូ​ជម្លោះ​ស្ទាក់​ចាក់​សម្លាប់​នៅតាម​ផ្លូវ​យ៉ាង​អាណោច​អាធ​ម ក្នុង​ថ្លុកឈាម  កាលពី​វេលា​ម៉ោង ១ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ព្រៃ​គោក​ខ្មោច  ខាងកើត​ភូមិ​រលុង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងពេលដែល​ជនរងគ្រោះ​ត្រឡប់​មកពី​មើល​គេ​រាំង​ធុងបាស់​វិញ​។​

​ជនរងគ្រោះ ដែល​ត្រូវគេ​ចាក់​សម្លាប់​នេះ ឈ្មោះ សែម ណេ​ត អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ ត្រូវ​ជនដៃដល់​ចាក់​នឹង​កាំបិត​ចុង​ស្រួច បណ្តាលអោយ​រង​បួស​ជាច្រើន​កន្លែង នៅត្រង់​ដើមទ្រូង ខ្នង និង​ចង្កា​។​

​ក្រោយពេល​កើតហេតុ ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ម្នាក់ ឈ្មោះ សម្បត្តិ ភី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ជាមួយ​ជនរងគ្រោះ​។ រីឯ​ជនសង្ស័យ​ម្នាក់ទៀត ដែល​បាន​រត់គេចខ្លួន​ឈ្មោះ មាន តាក់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិរ​ការ​ទង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស  ខេត្តកំពង់ឆ្នាំង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ សម្បតិ ភី បាន​ឆ្លើយ​សារភាពថា រូបគេ​គ្រាន់តែ​ជា​អ្នក​ដឹក​ជនដៃដល់​ឈ្មោះ​មាន តាក់​តែប៉ុណ្ណោះ មិនបាន​ចូលរួម​ធ្វើ​សកម្មភាព​ឡើយ ហើយ​ចំពោះ​មូលហេតុ​នៃ​ការចាក់សម្លាប់​គ្នា​នេះ គឺ​ដោយសារ​មាន​ជម្លោះ​ជាមួយគ្នា នៅ​កន្លែង​រាំ​ធុងបាស់​៕​

បុរស​ម្នាក់ ត្រូវគេ​ចាក់​សម្លាប់ នៅតាម​ផ្លូវ ពេល​ត្រឡប់​មកពី​រាំ​ធុងបាស់​

បុរស​ម្នាក់ ត្រូវគេ​ចាក់​សម្លាប់ នៅតាម​ផ្លូវ ពេល​ត្រឡប់​មកពី​រាំ​ធុងបាស់​