កំពុង​ច្រូតស្មៅ​ទុក​ឲ្យ​គោ ត្រូវ​កំលោះ​ក្នុងភូមិ ចូលមក​ចាប់រំលោភ

កំពង់ចាម: កម្លាំង​អធិការនគរបាល​ស្រុក​កងមាស បានធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភសេពសន្ថវៈ​លើ​នារី​រងគ្រោះ​អាយុ​១៧​ឆ្នាំ រហូត​បានសម្រេច​​ខ​ណះ​នារី​រងគ្រោះ​ទៅ​ច្រូតស្មៅ​គោ នៅក្រោយ​ផ្ទះ នៅ​ចមការ​ស្វាយ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​នៅរសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥​នោះ ។​

​លោក​សូរ សា​រិន្ទ អធិការនគរបាល​ស្រុក​កងមាស​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​នេះបានធ្វើ​ឡើង​នៅ​ព្រឹក ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​បន្ទាប់ពី​ទទួល​បណ្តឹង​​ពី​ឈ្មោះ​ទន់ ពៅ អាយុ​៥៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​វ៉ា​រិន្ទ​ទី​2 ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម ថាឈ្មោះ​ប៉ុន មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​.​ឃុំ ជាមួយគ្នា ពីបទរំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់គាត់​ឈ្មោះ​(​ម​.​ទ​) អាយុ​១៧​ឆ្នាំ​។​

​នារី​រងគ្រោះ​(​ម​.​ទ​)​បាន​ឲ្យ​ដឹងថា ក្រោយពេល​ហូបបាយ​ថ្ងៃត្រង់​រួច​នាង​បាន​ទៅច្រូតស្មៅ​គោ នៅក្រោយ​ផ្ទះ ចំណុចដើម​ស្វាយ​មាន​ចម្ងាយ​ប្រហែង​៣០០​ម៉ែត្រ​។​លុះ​កំពុងតែ​ច្រូត​នៅវេលា​ម៉ោងជាង​១​រសៀល ថ្ងៃ​ដដែល ស្រាប់តែ​ឈ្មោះ​ប៉ុន មករាដែល​រស់នៅ​ភូមិ​ជាមួយគ្នា​បានមក​ចាប រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេចទើប​នាង​(​ម​.​ទ​)​មក​ផ្ទះ​ប្រាប់​ម្ដាយ​។​

​លោក​អធិការ​បាន​បន្តថា ក្រោយពេល​ទទួល​បណ្ដឹង​របស់​អាណាព្យាបាល​ជន​រងគ្រោះរួចមក​សមត្ថកិច្ច​បាន​តា​ម​រក​ជនសង្ស័យ និង​ធ្វើការ​ស្រាវជ្រាវ​បំពេញ​សំណុំឯកសារ​តាម​នីតិវិធី តែ​ពុំ​ឃើញ​វត្តមាន​របស់​ឈ្មោះ ប៉ុន មករា​ឡើយ​។​រហូតដល់ម៉ោង​៥​ព្រឹក​ថ្ងៃទី​៥ ខែតុលា ទើប​ឃើញ​ឈ្មោះ ប៉ុន មករា មក​ផ្ទះ ហើយសមត្ថកិច្ច​ក៏​ឃាត់ខ្លួន​នាំ មក​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ប៉ុន មករា បាន​សារភាពថា ពិតជា​បាន​រំលោភសេពសន្ថវៈ​លើ​នារី​រងគ្រោះ មែន​។ បន្ទាប់ពី​ទទួល​ចម្លើយ​ជនសង្ស័យ​និង​នារី​​រងគ្រោះ​រួច មក​កម្លាំង​ជំនាញ បាន​កសាង​និង​បញ្ជូន​សំណុំរឿង ទៅកាន់​តុលាការដើម្បី​ចាត់ការ​តាម​នីតិវិធី​៕R