ឯក​​ឧត្តម​​សា​​ស្រ្តា​​ចារ្យ មហា​​បរិ​​ញ្ញា​​បណ្ឌិត សា​បូ អូ​​ហ្សា​​ណូ ឡើង​​បង្ហាញ​​ពី​​ស្ថាន​​ភាព​​នៅ​​សា​​កល​​វិទ្យា​ល័យ ​អន្តរ​​ជាតិ ជូន​​អេ​​ស៊ី​​ស៊ី

ភ្នំពេញ៖ ឯក​ឧត្ត​ម​សាស្រ្តា​ចារ្យ មហា​បរិ​ញ្ញា​បណ្ឌិត សា​បូ អូ​ហ្សា​ណូ សា​កល​វិទ្យា​ធិ​ការ នៃ​សា​កល​វិ​ទ្យា​ល័​យ អន្តរ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី ៥ ខែ តុ​លា ឆ្នាំ ២០១៥​នេះ បាន​ឡើង​បង្ហាញ ពី​ស្ថាន​ភាព​សា​កល​វិទ្យា​ល័យ​អន្តរ​ជាតិ ជូន​ដល់​គណៈ​កម្មា​កា​រ​វាយ​តំ​លៃ ទទួល​ស្គាល់គុណភាពអប់រំកម្ពុជា ហៅកាត់ថា អេស៊ីស៊ី ដែលដឹកនាំដោយ ឯកឧត្តម អ៊ុង វ៉ាន់ធឿន និង មន្រ្តីជំនាញមួយចំនួនទៀត មកពីតាមបណ្តាក្រសួង និង ស្ថាប័នពាក់ព័ន្ឋនានា។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ បានមានប្រសាសន៍លើកឡើងថា សាកលវិទ្យាល័យ អន្តរជាតិ ហៅកាត់ថា IU បានបើកដំណើរការ បណ្តុះបណ្តាលដល់និស្សិត តាំងពីឆ្នាំ២០០២មកម៉្លេះ និង ទទួលស្គាល់ ដោយរាជរដ្ឋាភិបាល កម្ពុជា ព្រមទាំងទទួលបានជោគជ័យ លើតំលៃគុណភាពសិក្សារឹងមាំ តាមបទដ្ឋានគតិយុត្ត និង ដោះស្រាយបញ្ហាទាំងស្រុង លើការងារអសកម្មទាំងឡាយណា ដែលបានជួបប្រទះជាមួយនិស្សិត និង មជ្ឈដ្ឋានមួយចំនួន […]