លោក​អភិបាល​ខណ្ឌដង្កោ​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨​នៅ​វត្ត​ធុតង្គ​ចំការ​ដូង

រាជ​ធានី​​ភ្នំពេញ​ ៖ លោក​នុ​ត ពុធ​ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ និង​ភរិយា​ ព្រមទាំង​​សមា​​​ជិក ​សមាជិកា ក្រុម​​ប្រឹក្សា​​​ខណ្ឌ ​គណៈ​​អភិ​បាល​ខណ្ឌ​ និងមន្ត្រីរាជការ​សាលា​ខណ្ឌ និង​អាជ្ញាធរ​សង្កាត់ ​​ចូលរួម​កាន់បិណ្ឌ​វេនទី​៨​​នៅ​វត្ត​ធុតង្គ​ចំការ​ដូង ស្ថិត​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៥ ​តុលា ​២០១៥ ​។

​​ក្នុង​​ឱកាស​​នោះ លោក​នុ​ត ពុធ​​ដា​រ៉ា អភិបាល​​ខណ្ឌ​បាន​ថ្លែង​​​ពី​ទំនៀមទម្លាប់ប្រពៃណី​របស់​ខ្មែរ​យើង ដែល​ត្រូវ​បាន​ដូនតា​ខ្មែរ​យើង​ថែរក្សា​ទុក​​តាំងពី​បុរាណកាល​​​​មក ទុកឱ្យ​​កូនចៅ​​ជំនាន់​ក្រោយ​​គោរព​តាម​​រហូត​មក​​ដល់​​សព្វ​​ថ្ងៃ​នេះ ។ ហើយ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វ​រី​ជនដែល​បាន​ចែក​ឋាន​នៅ​កាន់​បរលោក​ទៅ​ហើយ ដើម្បី​ទទួល​បាន​សេចក្តីសុខ សិរី​សួស្តីសម្រាប់​ការ​រស់នៅ ប្រកប​របរ​ទទួលទាន​ផ្ទាល់ខ្លួន​ផង​ដែរ​។ ​