ខណៈនេះ ​​មេបក្សអំណាចខ្មែរ​​កំពុងជួបសំណេះសំណាល​​ជាមួយ​សមាជិក​បក្ស​នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ​ ៖​ បើតាមអ្នកឆ្លើយឆ្លង​​ព័ត៌មានកោះសន្តិភាពបាន​ឲ្យ​ដឹងជំហានដំបូងនៅ​ប៉ុន្មាន​នាទីមុននេះថា​ ​ប្រធានគណបក្ស​អំណាចខ្មែរ ​​លោក សួន​ ​សេរីរដ្ឋា និង​ថ្នាក់ដឹកនំា​​គណបក្សមួយចំនួនទៀត​ ​នៅម៉ោង៣រសៀលថ្ងៃទី០៥តុលានេះ​ ​កំពុងសំណេះសំណាល​​ជាមួយសកម្មជន និង​អ្នកគំាទ្រនៅក្នុងភូមិ​បាលិលេយ្យ១ ​សង្កាត់-​ក្រុង​ប៉ោយប៉ែត ។

គួរបញ្ជាក់ថា ​បន្ទាប់ពីព្រះមហាក្សត្រខ្មែរ​ ព្រះករុណា ព្រះបាទ ​សម្តេចព្រះនរោត្តមសីហមុនី ​បានព្រះរាជទានលើកលែង​ទោសនោះរួចមក ​លោក សួន សេរីរដ្ឋា ​ដែលធ្លាប់​ត្រូវតុលាការ​ផ្តន្ទាទោសពីបទក្បត់ជាតិ​ បានវិលចូល​ប្រទេស​កំណើតរបស់ខ្លួនកាល​ពីថ្ងៃទី០១ ​តុលា ២០១៥កន្លងមកនេះ ។

នៅឯព្រលានយន្ត​ហោះអន្តរជាតិភ្នំពេញ ​មេបក្សអំណាចខ្មែររូបនេះបាននិយាយថា ​គណបក្សរបស់លោកបាន​បង្កើតឡើងតំាងពី៥ឆ្នាំមុនមកម្ល៉េះ ​ហើយថាប្រសិន​បើ​គណបក្ស​របស់​​​​លោកឈ្នះនៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តសម្រាប់​នីតិកាលទី៦នៃរដ្ឋសភា ​នាឆ្នាំ២០១៨ខាងមុខ នោះមានន័យថាប្រជាពលរដ្ឋ​ខ្មែរ​នឹងឈ្នះ​ទំាងអស់គ្នា ៕